អេមណាស់! មង្គលការ១រោងនេះទទួលបាន ការចាប់អារម្មណ៌ខ្លំាងក្រោយឃើញគេសែនចងដៃ ដាក់លុយទំាងបាច់ៗបែបនេះ…(មានរូបច្រើន)

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ពិធីសែនចងដៃគឺជាទំនៀមទំលាប់ប្រពៃណីយើង ពេលរៀបមង្គលការយ៉ាងណាមិញកាលពីថ្មីៗ នេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាងអាពាហ៍ពិពាហ៍នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅគ្រាំងចេក ខេត្តកំពង់ស្ពឺ ។ក្រៅពីប្រាក់ដុល្លារនោះ គេក៏សង្កេតឃើញមានការចងដៃជា ចិញ្ចៀន និង ខ្សែកមាសយ៉ាងក្រហមឆ្អិតឆ្អៅថែមទៀតផង ។ នៅពេលឃើញសាច់ញាតិរបស់ខ្លួន ចងដៃសុទ្ធតែខ្សែកមាស និង លុយដុល្លារដូច្នេះ កូនកំលោះ និង កូនក្រមុំ ញញឹមបិទមាត់មិនជិតឡើយ ។ នៅលើ​គណនី​ហ្វេសប៊ុកមួយមាន​ឈ្មោះ​ Sitha Vorngphoto បានបង្ហោះរូបភាពនៃពិធីរៀបអាពាហ៍ពិពាហ៍នេះ ជាមួយការសរសេរសារខ្លី​ថា៖​ «កូនកំលោះ កូនក្រមុំថា ចុកដៃណាស់ម៉ាក់អើយ»។ឃើញលុយដុល្លារ ដែលសាច់ញាតិចងដៃទាំងបាច់ៗបែបនេះ អ្នកណាមិនញាក់សាច់ ។ មានអ្នកខ្លះបានចូលទៅសរសេរខំមិនថា បើចំណងដៃច្រើនបែបនេះ រៀបអាពាហ៍ពិពាហ៍ហើយ កូនកំលោះ និង កូនក្រមុំ ដឹងតែពីមានហ្មង ៕មហាជនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមានការភាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញពិធីរៀបអាពាហ៍ពិពាហ៍មួយ ជាពិសេសនៅក្នុងពិធីសែនចងដៃកូនកំលោះ និង កូនក្រមុំ ភ្ញៀវ ឬ សាច់ញាតិចូលរួមចងដៃគឺចងដៃសុទ្ធតែលុយដុល្លារទាំងបាច់ៗតែម្តង ឃើញហើយញាក់សាច់ទ្រើកៗ។  ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ