កាន់តែក្តៅៗហើយ!ក្រោយផ្ទុះលោក អ៊ឹម ជីវ៉ា ទាមទារអោយបកស្រាយរឿងលុយនោះមានអី លោក ហេងឡុង ព្រមានប្តឹងពីបទ…

ចំនែកថ្ងៃនេះផងដែលពិតជាប្លែកក្រោយពេល គណ នីយ្យ របស់លោកអ៊ឹម ជីវ៉ា បានបង្ហោះសារ១ថា «ខ្ញុំបាទ អុឹម ជីវ៉ា សូមជំរា បជូនបងប្អូនសិល្បករសិល្បការនីទាំងអស់ បងប្អូនសាព័ត៌មានទាំងអស់​ និងបងប្អូនមហាជនប្រជាពលរដ្ឋទាំងអស់ អោយបានជ្រាបថា ខ្ញុំបាទ អុឹម ជីវ៉ា សុំធ្វើការលាលែង ពីមុខដំណែងជាក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរចាប់ពីថ្ងៃនេះតទៅ។ មូលហេតុនៃការលាលែងនេះដោយសារតែ :_ ទី1. ការធ្វើជាក្រុមប្រឹក្សាភិបាលវាគ្រាន់តែជាការរៀបចំដើម្បីល្អមើលតែប៉ុណ្ណោះ ឯមុខនិងតួនាទីគឺមិនដូចអ្វីដែលនិយាយមុនពេលបោះ ឆ្នោតឬ ការធ្វើការងារដូចអណត្តិប្រធានមុនៗឡើយ មានន័យថាការងារសមាគមធ្វើជាលក្ខណៈបុគ្គល មិនសូវបានមានពេលកោះ ហៅ ប្រជុំឬពិភាគសារឡើយ ។_ ទី2. ក្នុងនាមជាក្រុមប្រឹក្សាភិបាលរាល់កម្មវិធីទាំងអស់គឺ ភាគតិចណាស់ត្រូវបានអញ្ជើ ញអោយចូលរួម !_ ទី៣. សមាគមសិល្បៈ មានដល់ទៅ២ គឺសមាគមសិល្បករ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម វាហាក់បីដូច ច្របូលច្របល់គ្នា ពេលធ្វើការងារគឺមិនដឹងអ្នកណាប្រធានសមាគមណាអោយពិតប្រាកដ ។_ ទី៤ . ពេលមានកម្មវិធីមានលុយកាក់គឺ ហៅ តែតារាល្បីមានមុខមាត់ឯតារាមិនល្បីបានត្រឹមមកជួយកម្មវិធីសប្បុរសធម៌_ ទី៥.ប្រាក់ ចំនូលនិងប្រាក់ចំណាយផ្សេងៗ និងថវិកាមូលនិធិវាហាក់បីដូច​ស្រពិចស្រពិល​ ដោយមិនបានប្រជុំរៀងរាល់ខែឡើយ ។_ ទី៦.​ រាល់ពេលមានការបង្កើតកម្មវិធីម្តងៗសមាគមមិនដែលបានកោះប្រជុំក្រុមប្រឹក្សាឡើយ មានខ្លះដែរ តែក្នុងចំណោម១០កោះហៅពីដងតែប៉ុណ្ណោះ ។_ ទី៧. សូម លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបកស្រាយទាក់ទងនិងថវិការដែលជា ចំនូលប្រចាំឆ្នាំដែលបានពីសប្បុរសជន មានសម្តេចតេជោហ៊ុនសែន និងលោកឧកញ៉ាហុងពីវ និងលោកឧកញ៉ាលោកជំទាវមួយចំនួនទៀតដែលឧបត្ងម្ភប្រចាំ ឆ្នាំជួយរាយរបាយការផង ថាតើចំណាយលើអ្វីខ្លះក្នុងមួយឆ្នាំៗ???? បើគ្រាន់តែសម្តេចតេជោឧបត្ថម្ភ ៥០០០០ ប្រាំមុឺនដុល្លារក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ! លោក ឧកញ៉ា ហុងពីវឧបត្ថម្ភ៥០០០០ ប្រាំមុឺនដុល្លាររយៈពេល៥ឆ្នាំដូចគ្នា នៅមានថ្នាក់ដឹកនាំមួយចំនួនទៀត ។_ ទី៨.​ ការពិតអ្នកបង​ ចន ច័ន្ទលក្ខិណា​ គឺជាមនុស្សល្អសំរាប់ខ្ញុំ មានចិត្តល្អ តែអ្នកបង​ ចនច័ន្ទ ធ្វើជាថ្នាក់ដឹកនាំនៅមានអារម្មណ៍ ឆេវឆាវ តាមអារម្មណ៍ខ្លួនឯង ឆាប់ជឿគេពេក ជាពិសេសមិនទាន់ចេះទប់អាម្មណ៍ក្នងនាមជាមេដឹកនាំសិល្បៈ ដឹកនាំនៅមានកម្រិត។_ ទី៩. សូមអ្នកបងចនច័ន្ទលក្ខិណាជួយរាយរបាយការណ៍ទាក់ទងទៅនិងថិវការដែលបានមកពីការ ជួលទីស្នាក់ការចាស់ដែលជាការឧវត្ថម្ភរបស់ឯកឧត្តម កែប ជុបតិម៉ា អតីតអភិបាលក្រុងភ្នំពេញចាស់ដែលអោយផ្ទះនេះធ្វើជាទីស្នាក់ការសមាគម ថាតើចំណាយ ទៅលើអីខ្លះ ?? ។នៅមានច្រើនទៀត តែសូមយកតែ ៩ចំនុ ចមកសិនបានហើយ ដូចនេះសូមអ្នកបងប្រធានសមាគមន៏ និងលោកប្រធានសមាគមន៏ជួយបកស្រាយអំពីចំនុចមួយចំនួនខាងលើ ដើម្បីអោយក្រុមប្រឹក្សាភិបាលទាំងអស់​ និងសិល្បគេអស់ចម្ងល់ផង ។​ ដូចនេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំបាទ អុឹម ជីវ៉ា សុំធ្វើការលា លែងពីតំណែងក្រុមប្រឹក្សាភិបាលសមាគមសិល្បករចាប់ពីថ្ងៃនេះតទៅ ។រាល់សកម្មភាពសិល្បៈទាំងឡាយណារបស់ខ្ញុំគឺមិនមានពាក់ព័ន្ធនិងសមាគមន៏សិល្បករ​ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមទៀតទេ ហើយក៏សូមបញ្ជាក់ផងដែរថាផេកសិល្បករកម្ពុជាមិនមែនជាផេករបស់សមាគមសិល្បករឡើយ គឺជាផេករបស់ខ្ញុំបាទផ្ទាល់ ។ អាស្រ័យដូចបានជំរាបជូនខាងលើសូមសម្តេច ឯកឧត្តម លោកឧកញ៉ា លោកលោកស្រី សិល្បករ​ សិល្បការនី​ និងអ្នកសារព័ត៌មាន បងប្អូនទស្ សនិកជនទាំងអស់មេត្តាជ្រាបជាដំណឹង ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា»។ យ៉ាងណាមិញនៅមុនបន្តិចប្រភពហ្វេសប៊ុករបស់ លោក ហេងឡុង បានលើកឡើងថា ខ្ញុំបាទកំពុងតែឲ្យមេធាវីសិក្សាផ្លូវច្បាប់ករណីលោក អុឹម ជីវ៉ា ដែលបានផុសនិយាយបរិហារកេរ្តិ៍ពាក់ព័ន្ធនឹង សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមដែលមានខ្ញុំបាទជាប្រធាន។ខ្ញុំសុំឱ្យលោក អុឹម ជីវ៉ា រកភស្តុតាងនូវអ្វីដែលលោកបាននិយាយ បើក្នុង២៤ម៉ោងលោកមិនមានភស្តុតាងទេ ហើយមិនសុំទោសជាសាធារណៈទេ ខ្ញុំបាទនឹងដាក់ពាក្យបណ្ដឹងដើម្បីការពារភាពស្អាតស្អំ និងរកយុត្តិធម៌ជូនសមាគម។