អោយរៀង​! ទីបំផុតមេទាហាន​ដែលវៃកូនចៅខ្លួនហើមកូថនោះ ចេញមុខ​សុំទោសជាសាធារណះ ថែមទំាងឧត្តបត្ថមលុយចំនួន….

ភ្នំពេញ បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក San Prum ដែល​លោក​ជា​អ្នកតាមដាន​រឿងរ៉ាវ​នេះ​យ៉ាង​យកចិត្តទុកដាក់ បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​គ្រូ​ឆ័​ត្រ​យោង​៩១១ ប្រចាំ​រោងចក្រ​ខេ​សុ​ី​មែន ដែល​ល្បី​កាច​វ៉ៃ​កូនទាហាន​ប៉ោង​គូថ ចេញឈាម និង ហើម​មុខ បាន​យល់ព្រម​សុំទោស និង​ផ្តល់​លុយ​៣០០$ ដើម្បី​ឲ្យ​កូនចៅ​ ព្យាបាល​របួស​» ៕ ​ក្រោយ​ករណីនេះ​បាន​ផ្ទុះ​កក្រើក​នៅលើ​បណ្តាញ​សង្គម និង​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​ចុះផ្សាយ នៅ​ល្ងាច​ថ្ងៃទី​១៨ មករា ដដែល គ្រូ​ឆ័​ត្រ​យោង​៩១១ ប្រចាំ​រោងចក្រ​ខេ​ស៊ី​មិន លោក​វរ​:​សេនីយ៍​ត្រី ឡូញ ប៊ុន​ឈឿន ដែល​រង​ការចោទប្រកាន់​ចំពោះ​ការដាក់ទណ្ឌកម្ម​ដ៏​បែបនេះ បាន​ចេញមុខ​យល់ព្រម​សុំទោស និង​ផ្តល់​លុយ 300$ ដើម្បី​ឲ្យ​កូនចៅ​រងគ្រោះ​របស់ខ្លួន​ព្យាបាល​របួស ។​