ស្អាតហើយចិត្តល្អទៀត! អ្នកនាង សុគន្ធនីសា ប្រកាសចែករបស់មួយនេះមិនគិតថ្លៃទៅដល់មិត្តៗសិល្បករ និងហ្វេនៗ(មានវីដេអូ)

តារាចម្រៀងស្រីសាច់ចាំ អ្នកនាងសុគន្ធ និសា កាន់តែមានប្រជាប្រិយភាពខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាបច្ចុប្បន្ននាងមានវ័យកាន់តែច្រើនឡើងយ៉ាងណាក្តី ជាពិសេសនូវរូបសម្រស់របស់នាងគឺ ស្អាតប្លែកខ្លាំងឡើងតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ រាល់ការតែងខ្លួនរបស់នាងនីមួយៗជាប្រចាំថ្ងៃ ក៏ស្រស់ស្អាត ទោះបីជានាងជ្រើសរើសសម្លៀកបំពាក់បែបសាមញ្ញធម្មតា លើសពីនេះទៅទៀតអ្នកនាង សុគន្ធ និសា តែងតែបង្ហាញពី សកម្មភាពសប្បុរសធម៌ ជាប្រចាំទៀតផង ធ្វើឲ្យហ្វេនៗឃើញហើយកាន់តែពេញចិត្ត ចំពោះនាងខ្លាំងឡើង។ ជាក់ស្ដែង កាលពីយប់មិញ តារាស្រីតូចច្រឡឹងរូបនេះ បានបង្ហោះវីដេអូមួយ ក្នុងបណ្ដាញសង្គម ជាមួយទឹកចិត្តយ៉ាងប្រពៃ។ក្នុងនោះដែរ សុគន្ធ និសា បានប្រកាសចែកជួនស្បែកជើង ដែលនាងបានទិញហើយ មិនទាន់ បាន ពាក់ និងស្បែកជើងមួយទឹករបស់នាង ទៅដល់សិល្បករជំនាន់ថ្មី​ និងហ្វេនៗ ដោយមិនគិតថ្លៃទេ។យ៉ាងណាមិញ ទោះជាសក ម្មភាពនេះ មើលទៅសាមញ្ញាក៏ពិតមែន តែអាចបង្ហញថា សុគន្ធ និសា ពិតជាសមនឹងឈ្មោះជា តារាស្រីដែលប្រកដ ទាំងទេព កោស ល្ប រូបសម្រស់ និងទឹកចិត្តល្អថ្លៃថ្លា គួរយកជាគំរូដែរ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

Posted by Sokun Nisa on Thursday, November 14, 2019