ប្រិយមិត្តប្រហែលជាស្គាល់រួចមកហើយនូវតារាសម្តែងជើងចាស់ ជា សំណាង ដែលរូបលោកតែងតែបានបម្រើចំណីអារម្មណ៍របស់មហាជនតាមរយៈការសម្តែងរឿងជាច្រើន ហើយទទួលបានការគាំទ្រ ។ តារាសម្តែង ជា សំណាង ក៏ត្រូវបានគេដឹងដែរថា គាត់ជាកំលោះចាស់ម្នាក់ដែលមកដល់ពេលនេះមានវ័យ ៤៨ ឆ្នាំ និង ជាតារាសម្តែងប្រុសម្នាក់ដែលរក្សាឈ្មោះនៅលីវក្នុងសិល្បៈបានយូរជាងគេ ។ យ៉ាងណាមិញ ពេលនេះលោក ជា សំណាង ស្រាប់តែបានសម្រេចចិត្តចូលរោងការ បន្ទាប់ពីបានស្គាល់ និង ស្វែងយល់ចិត្តថ្លើមនារីម្នាក់អស់មួយរយៈ ។តាមការបញ្ជាក់របស់ លោក សាវិន ហ្វីលីព និងកូនក្រមុំមុននេះ តារាសម្ដែងចាស់វស្សាវ័យ៤៩ឆ្នាំ តែនៅសង្ហារ លោក ជា សំណាង កំពុងចូលរោងការជាមួយតារាសម្ដែង និងជាតារាម៉ូដែលវ័យ
ក្មេងកញ្ញា ម៉ូម៉ូ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៩ នេះ ដោយពិធីមង្គលរបស់អ្នកទាំងពីរធ្វើឡើងនៅស្រុកឈូក ខេត្តកំពត។ តារាសិល្បៈមួយចំនួន ត្រូវបានអញ្ជើញអោយចូលរួមក្នុងពិធីនេះ ខណៈតារាសិល្បៈ និងមហាជន ជាមួយដំណឹងរៀបការរបស់តារាសម្តែងជើងចាស់ ជា សំណាង បានធ្វើឱ្យម ហាជនមានការចូលរួមជូនពរជាច្រើនដល់រូបលោក និង ភរិយា ឱ្យជីវិតបានសមប្រកបហើយរស់នៅក្នុងសុភមង្គលជារៀងរហូតផងដែរ ៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ