ពុទ្ធោ! ករុណា ពេជ្រ ជួបរឿងគួរអោយព្រឺរោមមួយតាមផ្លូវ គេគប់ដុំថ្មចូលឡានចំនែកឯមនុស្សវិញគឺថា….

ករុណា ពេជ្រ តារាចម្រៀងប្រុសប្រចាំផលិតកម្ម ថោន ដែលបងប្អូនស្គាល់ច្បាស់ថាជាតារាប្រុសមួយរូបដែលមានសមត្ថភាព អាចច្រៀង និងសម្តែងបានយ៉ាងល្អ។ យ៉ាងណាមិញប៉ុន្មានឆ្នាំមកនេះលោក ករុណា ពេជ្រ ហាក់ពុំសូវប្រឡូកក្នុងវិស័យចម្រៀងប៉ុន្មានឡើយ ដោយលោកមមាញឹកជាមួយមុខជំនួញជាច្រើន។ យ៉ាងណាមិញថ្ងៃនេះពិងជាមានការភ្ញាក់ផ្អើលជាខ្លំាងដោយគណនីយ្យលោកបានបង្ហោះសារមួយថា ថ្ងៃនេះ​ ខ្ញុំបាទសូមចែករំលែកពត៌មាន​ ដែលជនឆ្លៀតឱកាស​ គប់កញ្ចក់ឡាន​របស់ខ្ញុំ​ ដេីម្បីធ្វេីស កម្មភាពនានា​ ពេលដែលមកដល់កន្លែងស្ងាត់​ពេលយប់…ដូច្នេះពេលយប់ស្ងាត់សូមបងប្អូនប្រុងប្រយត្ន័​ អោយបានល្អ​ ព្រោះគ្រប់កាលះទេសះ​ គ្រប់ទីកន្លែង​ និង​ គ្រប់បណ្តាប្រទេសទាំងអស់លេីពិភពលោកតែងតែមានជនមួយចំនួនតូចតែងតែឆ្លៀតឱកាស​ ពេលដែ លយេីងគ្រប់គ្នាខ្វះការប្រុងប្រយត្ន័​ និង​ នឹកស្មានមិនដល់…នេះពិតជាសំណាងធំរបស់ខ្ញុំ​ហេីយ​ ដែលជនឆ្លៀតឱកាសមានគ្នា 5 នាក់​ ស្ទាក់ឡានខ្ញុំអោយឈប់​ ដល់ខ្ញុំអត់ឈប់ពួកគេក៏គប់ឡានខ្ញុំតែម្តង​ ប៉ុន្តែខ្ញុំមិនឈប់នៅបន្តបេីកទៅមុខរហូត​ .. ហេីយក៏សំ ណាងដែលមិនចំកន្លែងខ្ញុំបេីក​ ហេីយត្រូវតែកញ្ចក់ជចំហៀងខាងក្រោយតៃកុង​ ប្រសិនចំតួឡានវិញ​ គឺរឹតតែចប់ហ្មង…. សរុប មកចុងក្រោយដូរកញ្ចក់អស់​ 100$ ប៉ុន្តែព្រលឹងហោះទៅសុីព្រលិតបាត់ហេីយ…..សារជាថ្មីពេលយប់សូមកុំជិះផ្លូវស្ងាត់​ ហេីយមានហេតុការអីកុំឈប់កន្លែងស្ងាត់អោយសោះ​ ហេីយសូមប្រុងប្រយត្ន័​គ្រប់ពេលវេលា​ ព្រោះជនឆ្លៀតឱកាស​មួយចំនួនតូច អាចឆ្លៀតធ្វេីមកលេីយេីងបាន​ ពេលដែលយេីងភ្លេចខ្លួនតែប៉ុណ្ណោះ…..