ស្មានមិនដល់ថាស្ងាត់ពីសិល្បះមួយរយះ សុខ សុជាតា ធំពេញរូបពេញរាងស្អាតប្លែកមើលសឹងមិនស្គាល់….(មានរូបច្រើន)

ភ្នំពេញ៖អតីតបេក្ខភាពThe Voice Kids រដូវកាលទី១ប្អូនស្រីសុខ សុជាតា កាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញកាន់តែខ្លាំងឡើង ខណៈពេលដែលការងារសិល្បៈច្រើនរកពេលសម្រាកមិនចង់បាន តែងតែលេចមុខនៅក្នុងកម្មវិធីការប្រគំតន្រ្តីនានាជាច្រើន។ស្របពេលជាមួយនឹងប្រជាប្រិយភាពកាន់តែខ្លាំងឡើង តារាចម្រៀងវ័យក្មេង មានទេពកោសល្យខ្ពស់រូបនេះក៏ត្រូវបានអ្នកគាំទ្រថា នាងកាន់តែមានរូបសម្រស់កាន់តែស្អាតឡើង ជាងមុនទៅទៀត ដែលស្ទាយ៍តែងខ្លួនរបស់នាងតែងតែប្លែកៗទាក់ចិត្តអ្នកគាំទ្ររាល់ពេលឡើងច្រៀងម្តងៗ ។ជាក់ស្តែង មួយរយៈចុងក្រោយនេះ មហាជន ក៏ដូចជាអ្នកគាំទ្ររបស់ប្អូនស្រី សុខ សុជាតា បានចាប់អារម្មណ៍ថា តារាវ័យក្មេងរូបនេះ ហាក់មានការប្រែប្រួលរូបរាងជាខ្លាំង ព្រោះថានៅពេលនេះប្អូនស្រី ធំពេញរូបពេញរាងគូរឲ្យស្រលាញ់ និងស្អាតខ្លាំងមែនទែន។ទោះជាយ៉ាងណាក្តី ផ្អែកលើរូបភាពប៉ុន្មានសន្លឹក ដែលសុជាតា តែងតែបង្ហោះ នៅលើបណ្តាញសង្គម បានធ្វើឲ្យមហាជន និងអ្នកគាំទ្រលាន់មាត់សរសើរប្អូនស្រីថា ពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែស្អាតទៅៗ ធំពេញរូបពេញរាង គួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។គួររម្លឹកដែរថា ក្រោយពីបាត់មុខមួយរយៈ កាលពីម្សិលមិញនេះ ប្អូនស្រី សុខ សុជាតា បានចេញបទ ចម្រៀងរួមគ្នាជាមួយកញ្ញា រ៉េត ស៊ូហ្សាណា មានចំណងជើងថា “មនុស្សគ្មានអ្នកណាល្អឥតខ្ចោះ” ក៏ប៉ុន្តែអ្នកគាំទ្រក៏នៅតែទន្ទឹងរង់ចាំបទទោលរបស់ប្អូនផងដែរ៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ