មើលសឹងតែមិនស្គាល់! ឯកឧត្តម ហ៊ុន ម៉ានិត បើកកង់បីដឹកកូនៗដើរលេងយ៉ាងសប្បាយរីករាយពេញក្រុងតែម្តង…(មានវីដេអូ)

ភ្នំពេញ មុននេះបន្តិច មហាជនក្នុងបណ្តាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញ ឯកឧត្តម ហ៊ុន ម៉ានិតកំពុងតែ បើកបរ PassApps ដឹកកូនៗដើរកំសាន្តមើលទីក្រុងយ៉ាងសប្បាយរីករាយ ។ជាពិសេស ក្រៅពីបង្ហោះវីដេអូ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានបង្ហោះសារបញ្ជាក់ថា: “កូនៗឲ្យបេីកតាក់ស៊ីល្ងាចនេះបេីមេីលក្បាលពោះពិតជាធំបើមេតូចថាអោយបើក គឺត្រូវតែបើក ”។ក្រោយឃើញបែបនេះ មហាជនមានការភ្ញាក់ផ្អើល ហើយថែមតាំងថាមើលឯកឧត្តមសឹងមិនស្គាល់ កន្លងមកគេសង្កេតឃើញថា ឯកឧត្តម ហ៊ុន ម៉ានិត តែងតែប្រើប្រាស់ជីវិតសាមញ្ញនិងមានភាពរួសរាយដែលគួរអោយគោរពនិងកោតសរសើរយ៉ាងខ្លាំង៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

Posted by Manith Hun on Wednesday, November 13, 2019