ទីបំផុតអ្នកនាង ឪក សុគន្ធ បង្ហាញរូបថតកូនប្រុសទើបសម្រាលពិតជាខ្ចូតនិងគួរអោយស្រលាញ់ណាស់…(មានរូបច្រើន)

មង្គលការមួយនេះពិតជាល្បីកក្រើកខ្លាំងណាស់ ស្ទើរតែពេញហ្វេសប៊ុក មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែសារព័ត៌មានតូចធំៗ នៅក្នុងប្រទេសក៏បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតផងដែរ។ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបរូចហើយ តារាចម្រៀងដ៏ល្បីមួយរូប ប្រចាំ ផលិតកម្ម រស្មីហង្សមាស ឱក សុគន្ធកញ្ញា បានរៀបការរួចហើយក្រោយពីរៀបការ តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី ក៏មានដំណើរកម្សាន្តដ៏វែងឆ្ងាយមួយទៅកាន់ប៉ែកអឺរុ៉ប ហើយក៏បានឆ្លងកាត់ប្រទេសមួយចំនួនហើយ ដែលមានដូចជា ប្រទេស បារំាង, ហូឡង់, អាល្លឺម៉ង់, អូទ្រីស និងប្រទេសអ៊ីតាលី។ចំណែកនៅ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន និងតារាចម្រៀងល្បីៗជាច្រើនរូប បានបង្ហោះសារ សម្តែងការអបអរសាទរ ក្រោយពីទទួលបានដំណឹងថា តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុស ដោយជោគជ័យ និងសុវត្ថិភាពហើយជាពិសេសនោះ ម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះទេ មើលទៅមុខកូនតារារូបនេះពិតជាគួរឲ្យស្រឡាញ់ណាស់។រីឯ នៅមុននេះបន្តិច​ តារាចម្រៀងរូបនេះ ទើប​បានបង្ហោះរូបភាពស្អាតជាច្រើនសន្លឹក បង្ហាញមុខកូនប្រុសរបស់ខ្លួន ព្រមទាំងបានភ្ជាប់ សារខ្លីមួយថា៖ “ឆ្លងកាត់ពេលវេលាដ៏វែង អារម្មណ៍នៃការរង់ចាំ ការព្រួយបារម្ភ និងរូបភាពពិតនៃការបង្កើតកូនដ៏លំបាករបស់ម្តាយគ្រប់រូប ទីបំផុតអារម្មណ៍ជាឪពុកម្តាយដ៏ពិតប្រាកដបានមកដល់ ។ នៅពេលនេះ ស្វាគមន៍ Charlie មកកាន់ពិភពលោកដ៏ស្រស់ ស្អាត។ Mommy និង Ch arlie មានសុវត្ថិភាព មានសុខភាពល្អ ។ អរគុណចំពោះការបារម្ភ និងពាក្យជូនពរ របស់អ៊ុំពូមីងបងប្អូនទាំងអស់គ្នា..11-11-20 19 ម៉ោង​ 01:31pm ទម្ងន់​ 3.75kg”៕កូនប្រុសរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និង អុឹង សុខលី រូបនេះ មានឈ្មោះថា ឆលី អុឹង កើតនៅវេលាម៉ោង ម៉ោង១ និង៣០នាទី ថ្ងៃត្រង់ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ