ពាក់មី អាណិតប្រពន្ធខ្លំាងដល់ថ្នាក់បង្ហោះសារបែបនេះគឺអោយប្រពន្ធកូន នៅផ្ទះ​សុីមួយពេល10000៛ឬ​20000៛ តែបើប្តីចូលផឹកសុីសុទ្ធតែហាងឆ្ញាញ់ៗ​ប៉ាវមិត្តភក្រ​ម្តងអស់រហូតដល់ទៅ…

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា តារាកំប្លែងដែលមានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជា នាយពែកមី ថ្មីៗនេះបានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ជាពិសេសបណ្ដាមិត្តអ្នកតាមដានសង្គមហ្វេសប៊ុក លោក ចែម ចាន់តារា ហៅ នាយ ពាក់មី ត្រូវបានគេចាត់ទុកថា ជាតារាមួយដួង កំពុងតែជោគជ័យ ក្នុងអាជីពសិល្បៈ ប៉ុន្តែទម្រាំឈានមកដល់ សព្វថ្ងៃនេះ គឺរូបគាត់ធ្លាប់ឆ្លងកាត់នូវ ទុក្ខលំបាក ក៏ដូចជាបទពិសោធន៍ ជីវិត ផ្អែម ល្វីង ជូរ ចត់ ជាច្រើន រួចមកហើយ។ថ្ងៃនេះ ស្រាប់តែនាយ ពាក់មី ក៏បានបង្ហោះសារមួយដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តសឹងគ្រប់គ្នា ដោយសារសរសេរថា “ប្តីចូលផឹកសុីសុទ្ធតែហាងឆ្ញាញ់ៗ​ប៉ាវមិត្តភក្រ​ម្តង100$200$ ប្រពន្ធកូននៅផ្ទះ​សុីមួយពេល10000៛​20000៛ មិនបានស្មេីលុយអោយធិបស្រីផង​ មែនអត់?”។អ្នកគាំទ្រជាច្រើនពិតជាសរសើរទឹកចិត្តរបស់នាយ ពាក់មីដែលសរសេរឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្ន ដែលចូលចិត្តដើរចាយលុយ ឥតប្រយោជន៍ មិនគិតអំពីប្រពន្ធកូន មានស្រីក្រៅ ជាពិសេសនោះ ប្រពន្ធគ្មានលុយឲ្យទេ តែបើលុយធិបវិញបើមានអោយទាំងអស់។ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?។។