អរគុណអ្នកនាង ពេជ្រ សោភា បានលើកយកល្ខោនខោល មកសម្តែងនៅលើឆាកក្នុងថ្ងៃបុណ្យអ៊ុំទូក នៃការប្រគុំតន្រ្តីរបស់….(មានវីដេអូ)

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើល ក្រោយ អ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះសារមួយឃ្លា អមជាមួយរូបថតមួយសន្លឹក និងបានធ្វើការលើកឡើង ទាំងអារម្មណ៏សោកស្ដាយ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖”ស្រុកខ្ញុំគេអត់រវល់នឹងរឿងនេះទេ មានអារម្មណ៏ថាឈឺ ទៅនៅជាមួយគេចុះគេមិនស្រលាញ់អ្នកទេ សុំទោសដែលខ្ញុំនិយាយពាក្យនេះ”។យ៉ាង ណា មិញ ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវជាថ្ងៃទី០៣ នៃព្រះរាជពិធីបុណ្យអុំទូក នោះ អ្នកនាង ពេជ្រ សោភា បានឡើងច្រៀងនៅលើឆាកតន្រ្ដី ខារ៉ាប៉ាវ ដោយអ្នកនាង ពេជ្រ សោភា បានធ្វើការបកស្រាយ នូវបទច ម្រៀង ល្ខោនខោល លាយឡំជាមួយការសម្ដែងដ៏រស់រវើក សាកសមជាម្ចាស់អរិយធម៍ ដើម្បីដាស់តឿន ស្មារតីកូនខ្មែរជំនាន់ក្រោ យអោយបានដឹង អោយបានស្គាល់ នៅសម្បត្តិរបស់ខ្មែរដ៏អស្ចារ្យមួយនេះ និងមានភាពភ្ញាក់រលឹកឲ្យចេះលើកតំកើនវប្បធម៍របស់ខ្លួន អោយរុងរឿងជាដរាប។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

Posted by Lok Lok PozzSmey on Tuesday, November 12, 2019