អាណិតណាស់! ប្តីប្រពន្ធ១គូរនេះ និយាយគ្នាក៌មិនបានថែមទំាងស្តាប់មិនលឺហេតុតែគូព្រេង ត្រូវមានអ្នកបកប្រែជាប់ជានិច្ចក្នុងថ្ងៃការ…(មានវីដេអូ)

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ជីវិតតែងតែមានគូគេ យ៉ាងណាមិញគូកើតចេញពីនិស្ស័យដែលគេនិយាយថាគូព្រេងនោះឯងក្នុងនោះផងដែលក៌មាន សំនួរសួរផងដែលថាអ្វីទៅជាស្នេហ៍ពិត? មនុស្ស​គ្រប់គ្នាតែងតែប្រាថ្នាចង់បានស្នេហាពិត ទាំងមិនដឹងថា ស្នេ ហាពិត មានរូបរាង្គ និងលក្ខណៈបែបណានោះទេ​។ តាមពិត​ទៅ​ ស្នេហ៍​ពិត​ គឺជាស្នេហាដែលគ្មាន​លក្ខខណ្ឌ​អ្វីទៅជាស្នេហ៍ពិត? មនុស្ស​គ្រប់គ្នាតែងតែប្រាថ្នាចង់បានស្នេហាពិត ទាំងមិនដឹងថា ស្នេហាពិត មានរូបរាង្គ និងលក្ខណៈបែបណានោះទេ​។ តាមពិត​ទៅ​ ស្នេហ៍​ពិត​ គឺជាស្នេហាដែលគ្មាន​លក្ខខណ្ឌ​ ហ៊ាន​តស៊ូ​ លះបង់​ ជំនះ​ អាចធ្វើ​ឲ្យ​មនុស្ស​មេីលលែងឃេីញ​ ស​ ខ្មៅ​ និងអាច​ធ្វើឲ្យមនុ ស្សមានភាពលំអៀងទៀតផង…​។ល។ដោយ​ឡែក​ ក្រឡេក​មក​មើល​ពី​គូស្នេហ៍​មួយ​គូ​នេះ​វិញ​ គឺ​ពិត​ជា​គួរឲ្យ​អាណិត​អាសូរ​ខ្លាំង​ណា ស់​ ដោយសារ​តែ​ក្តីស្រលាញ់​ពិតមានចំពោះគ្នា​ បេីទោះបីជាអ្នក​ទាំង​ពីរមិនអាច​និយាយ​ស្តាប់​គ្នា​បាន​ ដោយការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​រយៈ​អ្នក​បកប្រែ​បែបនេះ​ក្តី​ ក៏អ្នកទាំងពីរនៅតែអាចកាន់ដៃគ្នាសាង​សុភមង្គល​គ្រួសារ​យ៉ាង​មាន​សុភ មង្គល​ផងដែរ​។បេីយោងតាម​រយៈ​គណនី​របស់​ព្រះតេជព្រះគុណ​ Choun Kakada Page​ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ សប៊ុក​ និងបាន​មាន​សង្ឃ​ដិការៀប​រាប់​ឲ្យដឹង​ថា៖«ពិធីមង្គលរបស់ប្អូនស្រី​ ជួន​ ស្រីរត្ន័​ និងប្អូនប្រុស​ ប្រាក់​ ណារិទ្ធ​ នៅភូមិចំការដៀប​ ឃុំអង្គតាសោម​ ស្រុុកត្រាំកក់​ ខេត្តតាកែវ​ នៅគហដ្ឋានប្អូនស្រីពៅ​06/11/2019»។ព្រះតេជព្រះគុណ​ បាន​បន្ត​ទៀត​ថា​៖​ «អរ គុណ ដល់អ្នកបកប្រែដែលបានជួយក្នុងកម្មវិធីមង្គលនេះ​ ព្រោះគាត់ជំនាញខាងភាសាកាយវិកា​ បេីអត់មានគាត់ក៏ពិបាកដែរក្នុងថ្ងៃមង្គលនេះ។ អាណិតប្អូនៗដែរ​ តែនេះជាគូររបស់ពួកគាត់ទៅហេីយទេីបបានជួបគ្នាជាប្តីប្រពន្ធ»។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោនេះ

អរគុណដល់អ្នកបកប្រែដែលបានជួយក្នុងកម្មវិធីមង្គលនេះ​ ព្រោះគាត់ជំនាញខាងភាសាកាយវិកា​រ​ បេីអត់មានគាត់ក៏ពិបាកដែរក្នុងថ្ងៃមង្គលនេះ។ អាណិតប្អូនៗដែរតែនេះជាគូររបស់ពួកគាត់ទៅហេីយទេីបបានជួបគ្នាជាប្តីប្រពន្ធ💑

Posted by Choun Kakada Page on Tuesday, November 5, 2019