សើចចុកពោះ! ធ្លាប់តែឃើញគេប្រណំាងទូ ឥឡូវប្រណំាងពាងម្តង បានដឹងល្អមើលយ៉ាងណា…(មានរូបច្រើន)

យ៉ាងណា​មិញ​ លោក​ K01 បានមានការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ខណៈ​ដែល​រមណីយដ្ឋាន​មួយនេះ​ ដែលមាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​តាកែវ​ បាន​មានការ​រៀប​ចំប្រណាំងពាង​ទៅ​វិញ​ ធ្វើ​ឲ្យ​រូប​លោក​សេីចឡេីងរឹងពោះតែម្តង​ ខណៈដែល​វាជាលេីកទី១សម្រាប់​រូប​លោក​ផ្ទាល់​។សូមរំលឹកផងដែលថា  គិតមកដល់ថ្ងៃនេះ​ ព្រះ​រាជពិធីបុណ្យ​អុំទូក​ បណ្ដែត​ប្រទីប​ អកអំបុក​ ​និងសំពះ​ព្រះខែ​ បានឈានចូលមកដល់ថ្ងៃទី២ហេីយ​ គឺមាន​រយៈពេល​៣ថ្ងៃ​ ​គិត​ចាប់​ពី​ថ្ងៃទី​១០​ ដល់ថ្ងៃទី១២ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២០១៩​។ ដោយឡែក​ នៅ​ថ្ងៃ​ទី​១​ និង​ថ្ងៃទី២ នៃ​ពិធី​បុណ្យ​អុំទូក​ នេះ​ដែរ​ គឺមានការចូលរួមដេីរលេង​កម្សាន្ត​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ និង​អ្នក​ទេសចរ​ជា​ច្រើន​មកពីគ្រប់​ទិសទី​ អមជា​មួយ​ស្នាមញញឹម​ ​និង​ទឹក​មុខ​សប្បាយ​រីករាយ​គ្រប់​ៗគ្នា​។ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ បានធ្វើ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ និង​មិត្តភ័ក្ដិ​ ទៅ​កាន់​ទី​រមណីយដ្ឋាន​នានា​ផងដែរ​ ដែលមានការ​រៀបចំ​ទទួល​ស្វាគមន៍​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក​ ដូច​ជា​ការ​ប្រគុំតន្ត្រី​ និងលេងល្បែង​ប្រជាប្រិយ​ជាដេីមនោះ​ អាស្រ័យ​ទៅ​តាម​តំបន់​នីមួយៗ​ដែលបានរៀបចំឡេីង។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ