អបអសាទរ! អ្នកនាងឪក សុគន្ធកញ្ញា សម្រាលកូនប្រុសដោយសុវត្ថិភាពហើយ ជាពិសេសគឺចំថ្ងៃ….

ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងស្រីលំដាប់ជួរមុខ អ្នកនាងឱក សុគន្ធកញ្ញា បានទទួលនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់ស្វាមីជាទីស្រលាញ់ ជាពិសេសស្របពេលដែលនាងកំពុងពរពោះកូនដំបូង ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជារំភើបនិងសរសើរដល់នាងយ៉ាងខ្លាំង។រីឯអ្នកគាំទ្របានឃើញ និងយល់យ៉ាងច្បាស់ពីរូបភាពដែលពោរពេញដោយសុភមង្គល និងស្នាមញញឹមពោរពេញដោយភាពកក់ក្តៅ ព្រមទាំងក្តីសុខកាន់តែខ្លាំងឡើង ពេលបាននៅជិតស្វាមីជាទីស្ រលាញ់ ជាមួយកូនក្នុងផ្ទៃដែលបានសំរាល សម្រាល៕ យ៉ាងណាមិញថ្អៃនេះផងដែល កូនប្រុសរបស់អ្នកនាងបានសម្រាលហើយ នៅឯក្រៅប្រទេស ​កញ្ញានិង​ ​ស្វាមី​ ​បានជ្រើសរើស​មន្ទីរពេទ្យ​ ​Bumrungrad​ ​​ដែលជាមន្ទីរពេទ្យ​ដ៏​ល្បី​ ​ទំនើប និងលំដាប់មួយក្នុងប្រទេសថៃ​ ​ដើម្បី​សម្រាលកូន​ប្រុស​ដំបូង។ដោយឡែកមុននេះ បន្តិច បើតាមគណនេយ្យហ្វេសបុកលោក ណុប បាយ៉ារិទ្ធិ ក៏ដូច ជាអ្នកស្និទ្ធស្នាលអ្នកនាង ឱក សុគន្ធកញ្ញា មួយចំនួន បានបង្ហោះសារអបអរសាទរអ្នកនាង ដែលអ្នកនាងបានសម្រាលកូនប្រុសដោយជោគជ័យនៅវេលាម៉ោង១រសៀលនេះថ្ងៃទី១១ ខែវិច្ឆិកានេះ ។ លោក ណុប បាយ៉ារិទ្ធិ បានសរសេរលើបណ្តាញសង្គមហ្វេសបុកយ៉ាងដូច្នេះថា៖“អបអរសាទរ ក្មួយប្រុស ឆលី អុឹង កូនប្រុសរបស់ប្អូនស្រីឱក សុគន្ធកញ្ញា និង ហ៊ាអុឹង សុខលី បានប្រសូត្រជាស្ថាពរ ដោយសុវត្តិភាព ទាំងម្តាយនិងកូន នៅថ្ងៃនេះកាលពីម៉ោង១កន្លះថ្ងៃត្រង់Co ngra tulations