ក្រោយគេថាការLive នោះជា​ការ​បំពុល​សង្គម មានអីលោក​សុវណ្ណ​រិទ្ធី វៃបកតបទៅវិញភ្លាមៗថា….

ភ្នំពេញ​ ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយកាលពីម្សិលមិញនេះមានរឿងរ៉ាកក្រើកបណ្តាញសង្គមជាថ្មីម្តងទៀត ដោយសារតែកញ្ញា ពេជ្រ សូ លីកា បានធ្វើការបកស្រាយជុំវិញពាក់ពន្ធករណី កក្រើកកាលពីថ្ងៃមុននោះ ដែលទទួលបានទស្សនារហូតដល់ជាង 60K ឯនោះដោយឡែក បន្ទាប់ពី កញ្ញា ពេជ្រ សូលីកា បានបកស្រាយរួចហើយមក ​នៅ​ក្នុង​ការ​ឡាយ​វីដេអូ​បកស្រាយ​របស់​កញ្ញា​ពេជ្រ សូលី​កា ជាមួយ​សុវណ្ណ​រិទ្ធី អគ្គនាយក​សារព័ត៌មាន​TVFB​កាលពី​យប់​ម្សិលមិញ មាន​អ្នក​ចូល​ទស្ សនា​រហូតដល់​ជាង​៦០​ពាន់​នាក់ ហើ យ​មាន​មហាជន​មួយ​ចំនួនខ្លះ បាន​ហៅ​ការ​ឡាយ​នេះ​ថា ជា​ការ​បំពុល​សង្គម។ជាមួយគ្នា​នឹង​ការ​រិះគន់ថា ជាការ​បំពុលសង្គម​នេះ មាន​ទស្សនិកជន​មួយចំនួន​ គ្រាន់តែ​រិះគន់​តាមរយៈ​ការ​បញ្ចេញមតិ​ប៉ុណ្ណោះ ហើយ​មួយចំនួនទៀត បាន​កាត់ត​រូបភាព​ធ្វើការ​ប្រៀបធៀប​ផ្សេងៗ​គ្នា​ពី​ប្រភេទ​នៃ​ការ​បំពុល​នោះ ​ដូច​ជា​ការ​បំពុល​ទឹក ​បំពុល​បរិស្ថាន ​បំពុល​ខ្យល់ បំពុល​ សង្គម​ជាដើម។ងា​យមក​លោក​សុវណ្ណ​រិទ្ធី ក្រោយ​មើលឃើញ​ការរិះគន់​បែបនេះ ផ្ទុយ​ពី​ចេតនា​របស់លោក ដែល​ចង់​បញ្ចប់​ការយក​Facebook​ជា​វេទិកា​ជេរ​បញ្ចោរ​គ្នា​នោះ ទើប​លោក​មិន​អស់ចិត្ត ក៏​ធ្វើការ​ឆ្លើយតប​វិញ​តែម្ដង។លោក​សុវណ្ណ​រិទ្ធី បាន​ឆ្លើយតប​នឹង​ការ​រិះគន់ថា អស់​ពាក្យ​ថ្លាថ្លែង​៖​ ខ្ញុំ​ប្រឹង​ទប់ស្កាត់​ការ​ឡាយ​ជេរ​គ្នា? បែរជា​ជាប់​ឈ្មោះ​ទៅជា​អ្នក​បំពុលសង្គម​ទៅវិញ​? បើ​ខ្ញុំ​ចង់​បំពុល​ដូច​អស់លោក​និយាយ​ចោទ​បែបនេះ​មែន មិនមែន​រហូតមកដល់​ថ្ងៃនេះ​ខ្ញុំ​រកតែ​ឡាន​កញ្ចាស់​មួយ​ជិះ​មិនបាន​បែបនេះ​ផង ???​។ តើ​ប្រិយមិត្ត​យល់​យ៉ាងណាដែរ សូម​បញ្ចេញយោបល់​ទាំងអស់គ្នា៕