ក្លាយជាអ្នកមានបាត់! អាងតែបុណ្យអ៊ុំទូក គ្រាន់តែតំលៃផ្ញើរម៉ូតូ១គ្រឿង ថ្លៃដូចមាសទៅហើយគឺរហូតដល់ទៅ….

ភ្នំពេញ យ៉ាងណា​មិញ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ តោពីរ​ ព័ត៌មាន​ បានសម្តែងនូវ​អារម្មណ៍​ហួសចិត្ត​ជាខ្លាំង​ និងបាន​មានការ​លើក​ឡើង​អោយដឹងពី​តម្លៃ​ផ្ញើរ​ម៉ូតូ​នៅក្នុង​ថ្ងៃ​បុណ្យ​អុំទូក​ ដោយមាន​ខ្លឹមសារ​រៀប​រាប់​ថា​៖«ប្រញ៉ាប់កើបលុយធ្វើសេដ្ឋីមែនបងៗអ្នកទទួលផ្ញើម៉ូតូមួយ 10000៛ ម្ដុំវិមានឯករាជ្យ ហួសចិត្ត»។ទន្ទឹម​នឹង​ការលើក​ឡើង​ខាង​លើ​នេះ​ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ក្នុង​បណ្តាញ​សង្គម​ហ្វេសបុក​ ជាពិសេស​ប្រជាពលរដ្ឋ​ដែលចូល​រួមក្នុង​កម្មវិធី​បុណ្យ​ជាតិ​ដ៏​ធំ​នេះ(ពិធី​បុណ្យ​អុំទូក​)​​ មាន​ការ​ភ្ញាក់ផ្អើល​ និងមិនសប្បាយចិត្តចំពោះ​តម្លៃ​នេះ​ ដែលវាពិតជាថ្លៃ​ និងហាក់បីដូចជា​កំពុង​តែហត់​ឈាមទាំងរស់​យ៉ាង​ចឹង​នោះ។គិតមកដល់ថ្ងៃនេះ​ ព្រះ​រាជពិធីបុណ្យ​អុំទូក​ បណ្ដែត​ប្រទីប​ អកអំបុក​ ​និងសំពះ​ព្រះខែ​ បានឈានចូលមកដល់ហើយ​ ដែលមាន​រយៈពេល​៣ថ្ងៃ​ ​គិត​ចាប់​ពី​ថ្ងៃទី​១០​ ដល់ថ្ងៃទី១២ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២០១៩​។ ដោយឡែក​ នៅ​ថ្ងៃ​ទី​១​ នៃ​ពិធី​បុណ្យ​អុំទូក​ នេះ​ដែរ​ គឺមានការចូលរួមដេីរលេង​កម្សាន្ត​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​គ្រប់​ទិសទី​ អមជា​មួយ​ស្នាមញញឹម​និង​ទឹក​មុខ​សប្បាយ​រីករាយ​គ្រប់​ៗគ្នា​។