នៅថ្ងៃទី១ នៃពិធីបុណ្យអុំទូក នេះដែរ គឺមានការចូលរួមដេីរលេងកម្សាន្តពីបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនគ្រប់ទិសទី អមជាមួយស្នាមញញឹមនិងទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា។ គិតមកដល់ថ្ងៃនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះ ខែ បានឈានចូលមកដល់ហើយ ដែលមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងនោះដែរ ក៏មានបងប្អូនកងកម្លាំងសមត្ថកិច្ច បាននឹងកំពុងតែឈរជេីងការពារ សុខសុវត្ថិភាព សណ្ដាប់ធ្នាប់ យ៉ាងយកចិត្តទុកដាក់នៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកផងដែរ។ ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗផងដែរ។យ៉ាងណាមិញ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Srorn Youheng បានមានការបញ្ជាក់ឲ្យដឹងថា៖ «រកាខ្នុរធីតាសែនជ័យសិរីឧត្ដម វត្តហ្លួង រកាខ្នុរ បាន លិចខ ណៈ ពេលកំពុងបត់ តែសំណាងល្អមិនមានកីឡាករណាម្នាក់គ្រោះថ្នាក់ឡើយ»។ ប្រភពដដែលបានបន្ថែមទៀតថា ចំពោះការលិចទូកនេះ គឺគ្រាន់តែបាត់របស់របរបន្តិចបន្តួចតែប៉ុណ្ណោះ»។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ