ញាក់សាច់!​ក្រោយឃើញផ្ទះវីឡា ស្គឹមស្កៃរបស់ តូតា ពិតជាមានក្តីសុខនិងសុភមង្គល….(មានរូបច្រើន)

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា តារាស្រី ម៉ាក សែនសូនីតា ហៅកញ្ញា តូតា ជាតារាស្រីមួយរួបដែលមានសម្រស់ស្រស់ស្អាតសម្បួរមន្តស្នេហ៍ និងទេពកោសល្យក្នុងការសម្តែងយ៉ាងល្អទៀតផង ។ទន្ទឹមនឹងពេលបច្ចប្បន្ននេះ តូតា ក្រៅពីអាជីពសម្តែង នាងក៏មមាញឹកនឹងការរកស៊ីខ្លាំង ដោយបានបើកហាងគ្រឿងសមុទ្រមួយកន្លែង ដែលទទួលបានការគាំទ្រពីបងប្អូនយ៉ាងច្រើនផង ដែរ ។យ៉ាងណាមិញក្រោយរយៈពេលប៉ុន្មានឆ្នាំនេះ កាន់តែឡើងកូដខ្លាំង តារាស្រីរូបនេះកាន់តែប្រែជីវិតកាន់តែខ្លាំងឡើង របស់ប្រើប្រាស់ទំនើបៗមិនថាឡាន និងរបស់ប្រើប្រាស់ផ្សេងៗនោះទេ។ ក៏ប៉ុន្តែបើក្រឡេកទៅមើល ទ្រនំដែលនាងបានរស់នៅក្នុងពេលបច្ចុប្បន្ននេះ ធ្វើឲ្យហ្វេនជាច្រើនពិតជាចាប់អារម្មណ៍ខ្លាំង ព្រោះផ្ទះនោះពិតជាធំស្អាតខ្លាំងតែម្តង។ តាមរយៈរូបភាពជាច្រើន ឃើញថាផ្ទះរបស់នាងពិតជាធំស្កឹមស្កៃ ការរៀបចំផ្ទះពិតជាស្រស់ស្អាតប្ឡែកគួរឲ្យចង់រស់នៅខ្លាំងតែម្តង លើសពីនេះទៅទៀត នាងក៏បានរស់នៅយ៉ាងពោរពេញដោយ ក្តីសុខ និងស្នាមញញឹមយ៉ាងខ្លាំង។ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បានសរសើរដល់នាងគ្រប់គ្នា ដែលនៅក្មេងប៉ុណ្ណឹងសោះ តែមានជីវិតមួយយ៉ាងប្រសើរសម្រាប់ខ្លួនឯង ក្រោយជោគជ័យខ្លាំងទៅលើវិស័យសិល្បៈ និងការងាររកស៊ី៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ