អត់សរសើរមិនបានទេ! ពួកគាត់ធ្វើបានបណ្តើៗហើយ សង្ឃឹមថានឹងបានកាន់តែល្អជាងនេះទៅទៀត…(មានរូបច្រើន)

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ ដែលមានឈ្មោះ Han Yuth Thorn បានបង្ហោះរូបថតប៉ុន្មានសន្លឹក ស្ដីពីសកម្ម ភាពក្នុងបើកបររបស់ប្រជាពលរដ្ឋយើង ដោយមិនបំពានទៅកាន់ផ្លូវម្ខាងទៀត និងបានតម្រង់ជួរយ៉ាងត្រង់ បើទោះជាមានការកកស្ទុះចរាចរណ៏ក៏ដោយ។ នៅក្នុងប្រទេសកម្ពុជារបស់យើង ប្រិយមិត្ដប្រាកដជាបានដឹងច្បាស់ និងបានឃើញជារឿយៗមកហើយ ចំពោះវីដេអូឃ្លឹប ដែលត្រូវបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក អំពីសកម្មភាពអ្នកមានយានយន្ដមួយចំនួនបានបើកបរបញ្ច្ រា ស់ទិស ដែលបណ្ដាលជាហេតុធ្វើឲ្យមានការកកស្ទះចរាចរណ៏ជាខ្លាំង ហើយថែមទាំងអាចបង្កអោយមានគ្រោះថ្នាក់ចរាចរណ៏ថែមទៀតផង។ដោយឡែក នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅគ្រប់ទិសទី បានធ្វើដំណើរចាកចេញពីគេហដ្ឋានរបស់ខ្លួន ដើម្បីអញ្ចើញធ្វើដំណើរកម្សាន្ដជួបជុំក្រុមគ្រួសារ សាច់ញាតិ និងលំហែកាយទៅកាន់រមនីយដ្ឋាននានាផងដែរ។ប៉ុន្តែពិតជាអត់សរសើរមិនបានទេ ទោះជាស្ទះក៌គាត់ គោរពច្បាប់ចរាចរណ៌តម្រង់ជាជួយ ទទួលបានស្ញើចសរសើរពីមហាជនគ្រប់ៗគ្នា