អត់ធ្មត់យូរហើយ! កញ្ញា ពេជ្រ សូលីកា លើកឡើងថា៖ មឹសៗ ឆ្កឹះឆ្នាំងបាយធ្លុះ មីរាជនី ពស់ មីពស់ក្បាល 9 មីមិត្តទ្រុសមិត្ត នេះគឺជា…

ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយ កាលពីម្សិលមិញនេះ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញលិខិត ដោយបានអញ្ជើញឈ្មោះ ថៃ នារីសុជាតា អោយចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ។ក្នុងលិខិតអញ្ជើញដែលបង្ហោះឡើង តាមរយៈអង្គភាពសារព័ត៍មាន TVFB ដោយមានបណ្តឹងរបស់ឈ្មោះ គង់ ស្រីពេជ ហៅ ពេជ្រ សូលីកា ភេទស្រី ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ និងសូមអញ្ចើញឈ្មោះ ថៃ នារីសុជាតា ភេទ ស្រី កើតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៤ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៧២D ផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធា នីភ្នំពេញ។ ចូលមកបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។ យ៉ាងណាមិញ ស្រាប់តែមុននេះបន្ដិច ថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក កញ្ញា ពេជ្រ សូលីកា បានបង្ហោះសារមួយឃ្លា ដែលមានខ្លឹមសារ ចាក់ដោតថា៖”មឹសៗ ឆ្កឹះឆ្នាំងបាយធ្លុះ, មីរាជនី ពស់,មីពស់ក្បាល 9, មីមិត្តទ្រុសមិត្ត, មីចរឹកតួឯក, មីតួកំសត់, មីពស់ពិស, មីពស់ វែក, មីបិសាចពស់, មីហ្វេក prin cess,មីសត្វក្អែក, មី idol, មី ពិសពុល, មីចរឹក Queen នេះជាឈ្មោះ ដែលគេតាំងនាមអោយខ្ញុំ ខ្ញុំមិនមែនទេវតា ក៏ មិនមែនដុំថ្មដែរ ដែលខ្ញុំមិនចេះឈឺនោះ ខ្ញុំជឿលើកម្មពៀរ អ្នកសាងអ្វី ក៏ ទទួលនឹងទៅ ខ្ញុំរស់នៅក្រោមប្រទេសដែលមានច្បាប់ ប្រើខួរក្បាល មកដោះស្រាយបញ្ហា ប្រសើរជាងប្រើអារម្មណ៍មួយឆាវ ធ្វើអោយខុសមួយជីវិត 7:30 យប់នេះ ត្រៀមអកអំបុក ទាំងអស់គ្នា”។ សូមបញ្ចាក់ៀងដែលថា រឿងរ៉ាវដ៌កក្រើកបណ្តាញសង្គម១នេះ កើតឡើងចាប់តំាងពីថ្ងៃដែល កញ្ញា ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយបុរសសង្ហាម្នាក់នោះ