ក្តៅៗ! ក្រោយចាប់បានកូនក្រពើវិញ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារសូមអភ័យទោសទៅបងប្អូនថា….

សៀមរាប សូមរំលឹកឡើងវិញថា លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើពិធីព្រលែងកូនក្រពើចូលស្រះទឹកទក្សិណអង្គរ ថាក្រពើនោះពេលធំអាចនឹងមានគ្រោះថ្នាក់រួចមក ឥឡូវនេះកូនក្រពើនោះត្រូវបានបុរសម្នាក់អះអាងថា ចាប់មកវិញហើយ នៅល្ងាចថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។ យ៉ាងណាមិញនាថ្ងៃនេះផងដែលលោក ជំទាវបានបង្ហោះសារមួយផងដែលថា នាងខ្ញុំ​ ហ៊ុន ស៊ីណាត​​សូមជម្រាប ជូនបងប្អូនប្រជាពលរដ្ឋជាទីគោរពថា​ នាងខ្ញុំ​​មានការសោកស្ដាយយ៉ាងខ្លាំង​ចំពោះ កំហុសឆ្គងដែល នាងខ្ញុំបាន ព្រលែងសត្វក្រពើ ហើយបានបង្ករក្ដីព្រួយបារម្ភ!! ដល់បងប្អូនប្រជាពលរដ្ឋ ចំពោះសុវត្ថិភាព ពេលសត្វក្រពើនេះធំអាចនាំគ្រោះថ្នាក់​ ទៅអនាគត!! កាល​ ពីម្សិលមិញ នាងខ្ញុំបាននិយាយថា មកពីមិនមានបំរាមមិនមែនមកពីនាងខ្ញុំគ្មានការទទួលខុសត្រូវទេតែវាជាមូលដ្ឋាន សម្រេ ចចិត្តដ៏ខុសឆ្គងរបស់នាងខ្ញុំ​ នឹងដោយមានគំនិតក្នុងចិត្តថា សត្វលោក ទោះបីជាសត្វ ស្លូតឬ សាហាវព្រៃផ្សៃតែងតែប្រាថ្នារស់នៅសុខសាន្តដូចគ្នា ។ជាចុងក្រោយនាងខ្ញុំសូមស្នើរសំណូមពរ ឲ្យអាជ្ញាធរ សរសេរបម្រាមផងដែរ។ ដើម្បីកុំឲ្យ បងប្អូនពលរដ្ឋផ្សេងទៀត អាចព្រលែង​ សត្វ ដូចដែលនាងខ្ញុំបានធ្វើខុស​​​ ក្នុងនាម នាងខ្ញុំជាអ្នកធ្វើបុណ្យមិនហ៊ានប្រមាថជីវិតសត្វលោកទេ។នាងខ្ញុំសូ មអភ័យទោស យកជាមេរៀនជូនបងប្អូនប្រជាពលរដ្ឋ នឹង វៀសចាក កុំបីខាន។ ០៩ .១១ .២០១៩