ច្បាស់ការហើយ! អ្នកនាង ធី សុវណ្ណថា សូមបកស្រាយរូបថត១សន្លឹកថតជាមួយ ចរិយា នោះគឺស្ថិតក្នុង…

សូមរំលឹកឡើងវិញរឿងរ៉ាវកក្រើកបណ្តាញសង្គម កាលពីថ្មីៗនេះអំពី កញ្ញា ចរិយា អ្នកនាង ធី សុវណ្ណថា ព្រមទំាងស្វាមីនោះ ដែលកើតចេញពីការចេញវីដេអូយំឡំាប៉ា ថ្ងៃរៀបការរបស់អ្នកទំាង២ នោះ យ៉ាងណាមិញក្រោយការពិតត្រូវបានលាត ត្រដាងនោះ គឺកញ្ញា ចរិយា ជាអ្នកបង្កើតរឿងរ៉ាវឡើងនោះទេ ភ្លាមៗនោះមានគណនីយ្យ១បានទម្លាយរូបភាព អ្នកស្រី​ធី សុវណ្ណ​ថា និង​កញ្ញា ចរិ យា  មិនយូរប៉ុន្មាន​ក្រោយ​ការចុះផ្សាយ​ព័ត៌មាន​នេះ អ្នកស្រី​ធី សុវណ្ណ​ថា បាន​បកស្រាយ​ ប្រាប់ ថាសារព័ត៌មាន​ផ្សេង កែតម្រូវ នាង​ខ្ញុំ ធី សុវណ្ណ​ថា មិនដែល​ស្គាល់​នាង​ចរិយា​ទេ​ រូបថត​ខ្ញុំ ជាមួយ​នាង​ចរិយា នៅ​វេទិកា​សិល្បៈ ២០១៧ គឺ​មាន​តារា​ជាច្រើន​ចូលរួម ខ្ញុំ​ត្រូវ​គេ​សុំ​ថត​រាប់​រយ​នាក់ «​គេ​សុំ​ថតរូប​ក្នុង​កម្មវិធី បញ្ជាក់​ថា ​ស្គាល់គ្នា ឬ?» ខ្ញុំ​ហត់​ណាស់ កុំ​បន្ថែម​ការឈឺចាប់​ឲ្យ​ខ្ញុំ​ទៀត។ ដោយ​មិន​អស់​ចិត្ត ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ អ្នកស្រី ធី សុវណ្ណ​ថា ក៏​បកស្រាយ​បន្ថែម​តាមរយៈ​ការ​សរសេរ​សារ​លើ​ផេ​ក​របស់​ខ្លួន​ថា រូបថត​នេះ វេទិកា​សិល្បៈ​មាន​តា​រាជា​​ច្រើន​ចូលរួម មាន​អ្នក​សុំ​ខ្ញុំ​ថត​រាប់​រយ​នាក់​«​គេ​សុំ​ថតរូប​ក្នុង​ កម្មវិធី តើ​បញ្ជាក់ថា​ស្គាល់​គ្នា ឬ?» គ្រាន់ តែ ​រូបថត​ចឹ​ង យកមក​វាយប្រហារ​ខ្ញុំ ថា​ស្គាល់​គ្នា​ កុំ​វាយប្រហារ​ខ្ញុំ​ទៀត​អី ខ្ញុំ​គ្មាន​កម្លាំង​ទប់​ទន់​នឹង​អ្នក​ទេ​ កុំ​បន្ថែម​ការឈឺចាប់​ឲ្យ​ខ្ញុំ ខ្ញុំ​ហត់​ណាស់ ខ្ញុំ​សុំ​សម្រាក​? ជាមួយ​គ្នា​នេះ ​ក៏​មាន​ការ​ចូល​បញ្ចេញ​មតិ​គាំទ្រ​នាង​ជាច្រើន​ផង​ដែរ​ ​ក្នុង​នោះ ​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ ​បាន​លើក​ឡើង​ថា ចូល​មើល​ commentហើយ​ទើប​យល់​ភាគ​ច្រើន​គឺ​គាត់​មិន​បាន​ពិចារណា​ គ្រាន់តែរូប១សន្លឹក​មិន​អាច​បញ្ជាក់​បាន​ទេ​កុំ​យក​ការ​ស្អប់​និង​មិន​ពេញ​ចិត្ត​គាត់​មក​កាត់ក្ដី​អី​គាត់​ពិត​ជា​ឈឺចាប់​ណាស់​គ្មាន​អ្នក​ណា​យក​ថ្ងៃ​ការ​មក​ធ្វើ​រឿង​លេង​សើ​ទេ៕