ធ្ងន់កហើយ! លោក ហេងឡុង និងមានបញ្ហាជាមួយអ្នកនាង ចន ច័ន្ទលក្ខណា ប្រសិនបើនៅតែធ្វើរឿង១នេះគឺ…

ភ្នំពេញ ប្រិយមិត្តពិតជាស្គាល់លោក ហេង ឡុង ប្រធានសមាគមន៌អ្នកសិល្បះហើយ ជារើយៗលោក បានចេញមុខ​ជួយ​ដោះស្រាយ​អំពី​បញ្ហា​ប្រឈម​របស់​តារាជាច្រេីនរូប​ មិនថា​ឈឺថ្កាត់​ ខ្វះខាត​ និងមាន​រឿងរ៉ាវ​អីនោះទេ​ ដែលធ្វើឲ្យ​រូប​លោកហាក់បីជាមាន​ភាព​លេចធ្លោ​ និង​ទទួល​បាន​ប្រជាប្រិយភាព​ជាខ្លាំង​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ តួយ៉ាងកាលពីថ្មីៗនេះលោក បានចេញមុខធ្វេីការដោះស្រាយអំពី​រឿងរ៉ាវ​មួយ​របស់​កញ្ញា​ ចរិយា​ ចំពោះ​ការ​ចេញ​មុខដោះស្រាយ​អំពី​បញ្ហា​ជា​ច្រើន​ រហូត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ ក៏​ដូចជា​ស្ទើរ​តែរង​នៅពាក្យ​បណ្តឹង​នោះ​ ធ្វើ​ឲ្យ​អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ បានមានក្តីបារម្ភ​ដល់លោក​ ហេង​ ឡុង​ ដែលជាគូស្នេហ៏​របស់​ខ្លួន​ជា​ខ្លាំង​ ក៏បាន​បង្ហោះសារ​នៅ​លេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ ដោយ​មានការ​លើក​ឡើង​យ៉ាង​ដូច្នេះ​ ថា៖ «ថ្ងៃក្រោយបើនៅតែយកអាសារគេទៀត បងនិងមានបញ្ហាជាមួយខ្ញុំ មិនថារឿងណាទេ គឺ ឈប់។ ខ្ញុំប្រាប់ជារឿយរឿងជួយគេ គឺតែងតែបានមកវិញគឺពស់ក្បាលពីរ ហើយចុងក្រោយក៏បកក្បាលមកចឹកវិញ ពេលបានលាភសក្ការៈយើងល្អ ពេលមិនបានលាភចេចចូចក្រោយខ្នងនិងព្រួសពឹសដាក់។ បើឃើញយើងជួយអ្នកផ្សេងជាងខ្លួនរោគច្រណែនកើតមួយរំពេច។ សំបូរមនុស្សចរិតតួឯកតែបែបពឹសពុលណាស់»។