ថាមែនៗ! ក្រោយផ្ទុះរឿងអ្នកមើល74K កក្រើកនោះឥឡូវនេះត្រូវរងបណ្តឹងរបស់ ពេជ្រ សូលីកា .(មានវីដេអូ)

ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវកក្រើកបណ្តាញសង្គម ដែលLive មានអ្នកមើលរហូតដល់ 80K នោះ យ៉ាងណាមិញ យោងតាមលិខិតអញ្ជើញ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចុះ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញឈ្មោះ ថៃ នារីសុជាតា ដែលជាកូនស្រីរបស់លោក ថៃ នរៈសត្យា អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នាក់នៅផ្ទះលេខ៧២D ផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធករណីប្រើប្រាស់់បណ្តាញទំនាក់ទំនងសង្គម ។លិខិតអញ្ជើញនេះធ្វើឡើង ក្រោយមានបណ្តងរបស់ឈ្មោះ គង់ ស្រីពេជ ភេទស្រី ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ក្នុងនោះ កញ្ញា ថៃ នារីសុជាតា ចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ៕ ក្នុងនោះ មាន កញ្ញា លី សុគន្ធារី ដែលគេស្គាល់ថា ជា កញ្ញា ប៊េន នីយុំាង ប្រិយមិត្តចង់ជ្រាបច្បាស់សូមអាន លិខិតខាងក្រោមនេះ និងវីដេអុខាងក្រោមនេះ (ប្រភព TVFB )

ក្រោយផ្ទុះរឿង(74K) ពេលនេះ ថៃ នារីសុជាតា និងកញ្ញា ប៊េនីយ៉ាំង

(ក្តៅៗ) ក្រោយផ្ទុះរឿង(74K) ពេលនេះ ថៃ នារីសុជាតា និងកញ្ញា ប៊េនីយ៉ាំង ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅខ្លួនឲ្យចូលបំភ្លឺតាមពាក្យបណ្តឹងកញ្ញា ពេជ្រ សូលីកា!!!

Posted by TVFB LIVE 24h on Friday, November 8, 2019