ក្តៅៗ! ខណះនេះក្រពើដែលលែងនោះ ត្រូវបានរកឃើញហើយដោយមានបញ្ចាក់ពីមន្រ្តីជលផលថា….(មានវីដេអូ)

សៀមរាប ៖សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើពិធីព្រលែងកូនក្រពើតូចមួយ ចូលទៅក្នុងស្រះទឹកទក្សិណអង្គរ ក្នុងបំណងផ្លូវធម៌ បុណ្យបាប និងជំនឿ ព្រោះលោកជំទាវបញ្ជាក់ថា « មានក្មេងស្ទូចបានទីនោះ ហើយលោកជំទា វទិញវាព្រលែងវិញទៅ » ។  ក្រោយពីមានការព្រួយបារម្ភរបស់មហាជន នៅពេលបានឃើញលោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើពិធីព្រលែងកូនក្រពើចូលស្រះទឹកទក្សិណអង្គរ ថាក្រពើនោះពេលធំអាចនឹងមានគ្រោះថ្នាក់រួចមក ឥឡូវនេះកូនក្រពើនោះត្រូវបានបុរសម្នាក់អះអាងថា ចាប់មកវិញហើយ នៅល្ងាចថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។ ក្នុងនោះយោងតាមគណនីយ្យហ្វេសប៊ុកលោក ផែង វណ្ណះបានលើកឡើងថា សូមបងប្អូនឈប់បារម្មណ៍ទៀតទៅ​ កូនក្រពេីតូចមួយដែលអ្នកមីង​ ហ៊ុន​ ស៉ីណាត​ ទិញពីក្មេងម្នាក់ព្រលែងទៅក្នុងទឹកនៅមុខអង្គរនោះ​ ត្រូវ​បានក្រុមមន្ត្រីជលផលរកឃេីញចាប់បានមកវិញហេីយ​ ។សូមបញ្ជាក់ថា​ អ្នកមីង​ ហ៊ុន​ ស៉ី ណាត​ បានឃេីញក្មេងម្នាក់ស្ទូចបានកូនក្រពេីមួយពីទឹកជុំវិញអង្គរ​ក៏សុំទិញកូនក្រពេីនោះយកទៅព្រលែងវិញ​ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ  

Breaking news👉ចាប់បានកូនក្រពេីវិញហេីយនៅម៉ោង៤និង៤០នាទីល្ងាចថ្ងៃទី៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅកសិន្ធខេត្តសៀមរាប​ ។

Posted by FBTV news on Friday, November 8, 2019