ក្រោយរឿងរ៉ាវត្រូវបាន លាតត្រដាងរួចលោក ហេងឡុង និងចរិយា សុំជួបអ្នកនាង ធី សុវណ្ណថា និងស្វាមី ក្នុងគោលបំណងដើម្បី…

ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវកក្រើកបណ្តាញសង្គម ក្រោយ ចរិយា យំឡំាប៉ា នៅថ្ងៃលោក ផែ សុវណ្ណរិទ្ធ រៀបការនោះ រហូត​មកដល់​ពេល​នេះ​ ត្រូវ​បានដឹងការពិតហេីយ​ គឺ​កញ្ញា​ ចរិយា​ មិនមែន​ជា​ប្រពន្ធ​របស់​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ស្វាមី​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ដូចដែលខ្លួនបានមានការ​អះអាង​កាល​ពី​កន្លង​ទៅ​នោះទេ​ ហើយ​ចំពោះ​មូលហេតុ​វិញនោះ​ មកពី​រូបនាង​មិនពេញ​ចិត្ត​ចំពោះ​អាដលខ្លួ​ន(អ្នក​នាង​ ធី​ សុវណ្ណ​ថា)​ ដែលមាន​ការ​ផ្លាស់​ប្ដូរ​ខ្លួន​ខុស​ពីមុន​ ដែលជា​យុវតី​ដ៏​ក្លាហាន​ និងលេចធ្លោនោះ។បន្ថែម​ទៀត​នោះ​ កញ្ញា​ ចរិយា​ ក៏បាន​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​ទៅកាន់​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ និងលោក​ ផែ​ សុវណ្ណា​រិទ្ធ​ ផងដែរ​ ចំពោះ​ការខុស​ឆ្គង​មួយ​ពេល​ និងបានគិតមិនដល់រហូតបង្កជារឿង​ទៅជាបែបនេះ​ សង្ឃឹម​ថា​អ្នក​ទាំង​ ពីរ​នឹង​យោគយល់​ចំពោះ​រូបនាង​ ក៏ដូចជា​អធ្យាស្រ័យ​ដល់​រូប​នាងផង។ រីឯមុននេះបន្តិចប្រភពហ្វេសប៊ុករបស់លោក ហេងឡុង បានបង្ហោះសារ១ផងដែលថា ខ្ញុំអើយខ្ញុំ រវល់ដាច់បាយ ដាច់ទឹកមួយអាទិត្យហើយកញ្ញាចរិយា​ ស្នេីសុំជួយ​ អ្នកនាង​ ធី​ សុវណ្ណថា​ និងស្វាមីដេីម្បីសុំទោសដោយផ្ទាល់ សុំក្តីមេត្តា​ និងសុំការអនុគ្រោះ