ក្តៅៗ! ក្រោយផ្ទុះរឿងប្រលែងក្រពើនៅអង្គរនោះ ស្រាប់តែពេលនេះលោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារមួយថា…

សៀមរាបប្រិយមិត្តជ្រាបច្បាស់រួចហើយ មានការស៊ែរតៗគ្នាជាច្រើនចេញពីគណនីយ្យហ្វេសប៊ុក  ដែលមានឈ្មោះ Rambo Phon អំពីកាប្រលែងកូនក្រពើនោះ ក្នុងលោកបានធ្វើការលើកឡើង និងបានសម្ដែងការព្រួយបារម្ភ អមមកជាមួយពាក្យពេជន៏មួយចំនួន ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះ ថា៖”បងប្អូនមានកូនមានចៅសូមប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ព្រោះកាលពីម្សិលម្ង៉ៃ លោកជំទាវគាត់បានលែងក្រពើមួយក្បាលចូលទឹកទក្សិណអង្គរ។ នេះវានៅតូចដូចជាមិនទាន់អីទេ តែពេលវាធំ មិនដឹងជាបង្កផលប៉ះពាល់អីខ្លះនោះទេ។ តែឥឡូវលោកជំទាវ គាត់បាន លុបផុសបាត់ហើយ តែទោះលុបផុសនឹងក៏ដោយ ក៏ក្រពើកំពុងនៅក្នុងទក្សិណនៅឡើយដែរ។ ប្រយ័ត្នៗទៅបងប្អូន!”។ យ៉ាង ណា មិញ បន្ទាប់ពីរឿងរ៉ាវមួយនេះ ត្រូវបានមហាជននាំគ្នា  ចែករំលែក ពេញបណ្ដាញសង្គម ហ្វេសប៊ុករួចមក ស្រាប់តែមុននេះបន្ដិច ថ្ងៃ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ ហ៊ុន សុីណាត ក៏បានបង្ហោះសារមួយឃ្លាថា៖”ថ្ងៃនេះមានអ្នកជេរខ្ញុំច្រើនដោយសារព្រលែងក្រពើ អ្នកដែលជេរខ្ញុំសូមអនុមោទនាទទួលយកទាំងអស់។ ម្យ៉ាងទៀតខ្លួនខ្ញុំមិនបានឃើញបម្រាមហាមឃាត់មិនឲ្យលែង កូនត្រី កូនក្រពើនោះទេ។ សូមអរគុណលោកក្មួយជីវ តាក្វាន់ដែលយល់ចិត្តរបស់ចង់និយាយ។ចុះប្រិយមិត្តយល់យ៉ាងណាដឬរ?