ក្រោយពេលលោកជំទាវ ហ៊ុន ស៊ីណាត ព្រលែងកូនក្រពើក្នុងបឹងរួច ប្រជាជនមានការព្រួយបារម្មណ៍ព្រោះថា…(មានវីដេអូ)

សៀមរាប កាលពីព្រឹកម្សិលមិញនេះ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ទឹកស្ទឹងមួយកន្លែង ស្ថិតនៅខេត្ដសៀមរាប លោកជំទាវ ហ៊ុន សុីណាត បានប្រលែងកូនក្រពើមួយក្បាល ចូលទៅកាន់ដែលជាហេតុធ្វើឲ្យមហាជនដែលជាអ្នកនិយមប្រើប្រាស់ បាននាំគ្នាស៊ែរចែករំលែកវីដេអូមួយនេះតៗគ្នាយ៉ាងច្រើន និងបាននាំគ្នាជជែកវែកញែក ព្រោះតែមានការព្រួយបារម្ភ នៅពេលដែលក្រពើនេះធំ ខ្លាច មានគ្រោះថ្នាក់ទៅដល់កុមារតូចៗ។ ទាក់ទងចំពោះរឿងខាងលើនេះ ស្រាប់តែមានម្ចាស់គណនី ហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះ Rambo Phon បានធ្វើការលើកឡើង និងបានសម្ដែងការព្រួយបារម្ភ អមមកជាមួយពាក្យពេជន៏មួយចំនួន ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖”បងប្អូនមានកូនមានចៅសូមប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ព្រោះកាលពីម្សិលម្ង៉ៃ លោកជំទាវគាត់បានលែងក្រពើមួយក្បាលចូលទឹកទក្សិណអង្គរ។នេះវានៅតូចដូចជាមិនទាន់អីទេ តែពេលវាធំ មិនដឹងជាបង្កផលប៉ះពាល់អីខ្លះនោះទេ។ តែឥឡូវលោកជំទាវ គាត់បានលុបផុសបាត់ហើយ តែទោះលុបផុសនឹងក៏ដោយ ក៏ក្រពើកំពុងនៅក្នុងទក្សិណនៅឡើយដែរ។ ប្រយ័ត្នៗទៅបងប្អូន!” ទាក់ទងចំពោះរឿងមួយនេះ តើប្រិយមិត្ដយល់យ៉ាងណាដែរ? ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

បងប្អូនមានកូនមានចៅសូមប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ព្រោះកាលពីម្សិលម្ង៉ៃ លោកជំទាវគាត់បានលែងក្រពើមួយក្បាលចូលទឹកទក្សិណអង្អរ។ នេះវានៅតូចដូចជាមិនទាន់អីទេ តែពេលវាធំ មិនដឹងជាបង្កផលប៉ះពាល់អីខ្លះនោះទេ។ តែឥឡូវលោកជំទាវ គាត់បានលុបផុសបាត់ហើយ តែទោះលុបផុសនឹងក៏ដោយ ក៏ក្រពើកំពុងនៅក្នុងទក្សិណនៅឡើយដែរ។ ប្រយ័ត្នៗទៅបងប្អូន!

Posted by Rambo Phon on Thursday, November 7, 2019