ក្រោយពី ចរិយា ព្រមចេញមុខបកស្រាយនៅម៉ោង១១បន្តិចទៀតនេះ ស្រាប់តែអ្នកនាង ធី សុវណ្ណថា ដាក់មួយឃ្លាអោយស្ទើរតែឆ្អែតបាយថា…

ប្រិយមិត្តជ្រាបច្បាស់រួចហើយអំពីរឿងរ៉ាវកក្រើកបណ្តាញសង្គមកាលពីថ្មីៗនេះអំពី ចរិយា ដែលចេញវីដេអូយំឡំាប៉ា ក្នុងថ្ងៃលោក ផែ សុវណ្ណរិទ្ធ រៀបការនិងបានអះអាងថាស្រលាញ់គ្នា ជាយូរឆ្នំាមកហើយនោះ ដោយ​ឡែក​ កាលពី​យប់ថ្ងៃ​ទី៦​ ខែវិច្ចិកា​ ឆ្នាំ​២០១៩​ នេះ​​ សន្និសីទការសែតបានមានការ​ចាប់​ផ្តើម​រួមគ្នា​ ដែលមាន​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ លោក​ ផែ​ សុវណ្ណា​រិទ្ធ​ និង​លោក​ ហេង​ ឡុង​ តែ​បែរអត់មាន​វត្តមាន​របស់​កញ្ញា​ ចរិយា​ មកទៅវិញ​ ដេីម្បី​តទល់គ្នា​សួររកការពិត​ ដែលធ្វើឲ្យ​មហាជនជាច្រេីន​ជាច្រើន​មានការ​ងឿងឆ្ងល់​ជាខ្លាំង​ ចំពោះ​ការ​ខកខាន​នេះ​។ទន្ទឹម​នឹង​រឿង​នេះ​ដែរ​ កាល​ពី​ព្រឹក​មិញ​នេះ​ ស្រាប់តែ​លោក​ ហេង​ ឡុង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ក៏បាន​មានការ​លើក​ឡើង​នៅ​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយមាន​ខ្លឹមសារ​ រៀប​រាប់​ថា​៖«ម៉ោង១១​ ថ្ងៃត្រង់នេះ​ ប្អូនចរិយា ព្រមចេញមុខ​បកស្រាយរឿងបញ្ហាជាមួយអ្នកនាង​ ធី​ សុវណ្ណថា​ និងលោក​ ផែ​ សុវណ្ណារិទ្ធ»។យ៉ាងណា​មិញ​ នៅមុននេះ​បន្តិច​ផង​ដែរ​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ក៏បាន​បង្ហោះសារ​ថា៖«ចាំមេីល​ ម៉ោង១១នេះ​ នាងមានល្បិចអីទៀត?​ នាងលេងជាមួយខ្ញុំ​ ខុសមនុស្សហេីយ​ ខ្ញុំមិនមែនអ្នកលេងទេ​ គឺខ្ញុំអ្នកមែន​»។ ចង់ដឹងថារឿងរ៉ាវខាងលេីនេះ​ បន្តទៅ​យ៉ាង​ណា​នោះ​ សូម​រង់ចាំ​តាមដាន​ទស្សនា​ទាំងអស់​នៅពេល​បន្តិច​ទៀត​នេះ​។