មកដល់ហើយ! លោក ហេងឡុង ចេញមកទម្លាយការពិតដែល ចរិយា​ មិនចូលធ្វើសន្និសន្និសីទ​កាសែត​តទល់គ្នានោះគឺមកពី…(មានវីដេអូ)

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ទាក់ទង​នឹង​រឿង​រ៉ាវ​ដ៏​កក្រើក​1នេះ​ ក៏ត្រូវ​បាន​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ស្នេីរទៅលោក​ ហេង​ ឡុង​ ដេីម្បី​ធ្វើ​សន្និសីទកាសែត​រួមគ្នា​ ដើម្បី​សួរ​ដេញដោល​រកការពិត​ ហេីយ​ចំពោះ​ការ​លើក​ឡើង​នេះ​ ក៏ត្រូវ​បាន​លោក​ ហេង​ ឡុង​ បាន​ទទួល​យក​ផងដែរ​ តែអ្វីគួរឲ្យ​ភ្ញាក់ផ្អើល​ ស្រាប់​តែ​ដល់ថ្ងៃ​បេីក​សន្និសីទកាសែត​រួមគ្នា​នោះ​ បែរជា​មិនមាន​វត្តមាន​របស់​កញ្ញា​ចរិយា​ទៅវិញ​។ជាមួយ​ការមិនមាន​វត្តមាន​នេះ​ដែរ​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ក៏បានប្រកាសនៅ​ក្នុង​សន្និសីទ​កាសែត​ដែលមាន​អ្នក​សារព័ត៌មាន​ជាច្រើន​ថា​ បេីសិនជាអ្នកណាអាចស្វែករក​ កញ្ញា​ ចរិយា​ ដែលអះអាងជាប្រពន្ធរបស់ស្វាមីនាងឃេីញ​ នោះនាងនឹង​ផ្តល់​រង្វាន់​នូវ​ទឹកប្រាក់​ចំនួន​ ១មុឺន​ដុល្លារ​ ដោយ​អាច​ទាក់ទង​មកកាន់ផេក​របស់​ ធី​ សុវណ្ណ​ថា​ ផ្ទាល់ផងដែរ។បន្ថែម​ទៀត​នោះ​ នៅ​មុន​នេះ​បន្តិច​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ក៏បានមាន​ការលើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​៖​«ល្ងាចនេះ នាងខ្ញុំ និង ស្វាមី សម្រេចដាក់ពាក្យប្តឹងឈ្មោះ អេង ចរិយា​ ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងគំរាមកំហែងហែកកេរ្តិ៍ ស្នើសុំព្រះរាជ្យអាជ្ញាឃុំខ្លួន និងផ្តន្ទាទោសតាមច្បាប់ និងទាមទារជំងឺចិត្ត ២០ម៉ឺនដុល្លា»។ យ៉ាង​ណា​មិញ​ ជុំវិញ​រឿង​រ៉ាវ​ខាង​លើ​នេះ​នៅមិនទាន់​បញ្ចប់​នៅឡេីយនោះទេ​ ដែលខណៈពេលនេះ​ លោក​ ហេង​ ឡុង​ បាន​ធ្វើ​ការ​ឡាយ​ជា​វីដេអូ​​ និងបានបញ្ជាក់​អំពី​មូលហេតុ​ដែលមិនមាន​វត្តមានកញ្ញា​ ចរិយា​​ចូលរួម​ក្នុង​សន្និ សីទ​កាសែត​តទល់គ្នាជាមួយ​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ និង​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ កាលពី​ម្សិលមិញ​។ ប្រិយមិត្តសូមទស្សនាវីដេអូខាងក្រោមនេះ

មូលហេតុដែលកញ្ញាចរិយាមិនបានចូលរួមសន្និសីទកាសែតវគ្គ២

Posted by Heng Loong on Thursday, November 7, 2019

មូលហេតុដែលកញ្ញាចរិយាមិនបានចូលរួមសន្និសីទកាសែត

Posted by Heng Loong on Thursday, November 7, 2019