មិនរួចខ្លួនទេ! ខណះនេះអ្នកនាង ធី សុវណ្ណថា និងស្វាមី សំរេចដាក់ពាក្យបណ្តឹងទៅ ចរិយា ពីបទ បរិហាកេរ្តិ៍ជាសាធារណៈនិងទាមទារជំងឺចិត្តចំនួន…

ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវកក្រើកបណ្តាញសង្គមហ្វេសប៊ុក ថ្មីៗនេះ សូមរំលឹកឡើងវិញថា រឿងរ៉ាវក្តៅគគុកតាមបណ្តាញសង្ គមហ្វេសបុក ពាក់ព័ន្ធរឿងរ៉ាវស្នេហា ធី សុវណ្ណថា និងស្វាមីនាងលោក ផែ សុវណ្ណារិទ្ធ ក្រោយពីលេខមុខនារីម្នាក់ជាតារាសម្តែង និងចម្រៀង បានចេញមុកមកអះអាងថាជាអតីតគូស្នេហ៍របស់ស្វាមីនាងដោយធ្វើការបកស្រាយតាមរយៈគណនេយ្យហ្វេសបុកលោ កហេង ឡុង មុនមួយថ្ងៃនៃអាពាហ៍ពិពាហ៍របស់ពួកគេ។ រឿងរ៉ាវនេះមិនទាន់បញ្ចប់ នៅឡើយទេ ដោយកាលពីម្សិលមិញនេះ អ្នកនាង ធី សុវណ្ណថា និងស្វាមី រួមជាមួយលោកហេង ឡុង បានធ្វើសន្និសិទ្ធកាសែតរួមគ្នាមួយ ប៉ុន្តែមិនមានវត្តមានកញ្ញា អេង ចរិយានោះទេ ដោយគេចវេចមិនបានចូលរួម។បើតាមការធ្វើសន្និសិទ្ធកាសែតកាលពីម្សិលមិញនេះ អ្នកនាងធី​ សុវណ្ណថា បានប្រកាសផ្តល់ប្រាក់រង្វាន់១ម៉ឺនដុល្លារ ដល់អ្នកដែលប្រាប់កន្លែងដែលស្គាល់កន្លែង រស់នៅ របស់កញ្ញា អេង ចរិយា ក្នុងនោះផងដែរ នាងក៏បានដាក់ពាក្យប្តឹងផងដែរក្នុងការធ្វើឲ្យប៉ះពាល់កិត្តិយសរបស់អ្នកនាងក្នុងថ្ងៃមង្គលការ។ យ៉ាងណាមិញនាល្ងាចនេះ យោងតាមរយះហ្វេសប៊ុក អ្នកនាង ធី សុវណ្ណថា បានបង្ហោះសារថ្មី១ថា នាងខ្ញុំ និងស្វាមី សម្រេចដាក់ពាក្យប្តឹងឈ្មោះ អេង ចរិយា ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងគំរាមកំហែងហែកកេរ្តិ៍ស្នើសុំព្រះ រាជ្យអាជ្ញាឃុំខ្លួន និងផ្តន្ទាទោសតាមច្បាប់ និងទាមទារជំងឺចិត្ត ២០ម៉ឺនដុល្លា