ក្តៅៗ!​ ទីបំផុតលោក ហេងឡុង ចេញសារសុំទោស អ្នកនាង ធី សុវណ្ណថា និងស្វាមី ដែលកន្លងមកបានបញ្ចេញនូវ….

មុននេះបន្តិចលោ ហេង ឡុង បានចេញសារសុំទោសអ្នកនាង ធី សុវណ្ណថា តាមហ្វេសបុករបស់លោក ដែលលោកបានផ្សាយព័ត៌មានប៉ះពាល់ដល់ថ្ងៃអាពាហ៍ពិពាហ៍របស់នាង និងស្វាមី។ លោកហេង ឡុង បានរសើរលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកយ៉ាងដូច្នេះថា ៖ខ្ញុំបាទ​ ហេង​ ឡុង​ សូមអភ័យទោសចំពោះប្អូនស្រី ធី​ សុវណ្ណថា​ និងស្វាមីដែល
បានផ្សាយព័ត៌មាន​ ធ្វេីឲ្យប៉ះពាល់ថ្ងៃរៀបអាពាហ៍ពិពាហ៍អ្នកទាំង២​ សូមប្អូន និងស្វាមី​ មេត្តាយោគយល់ ។ សូមរំលឹកឡើងវិញថា រឿងរ៉ាវក្តៅគគុកតាមបណ្តាញសង្ គមហ្វេសបុក ពាក់ព័ន្ធរឿងរ៉ាវស្នេហា  ធី សុវណ្ណថា និងស្វាមីនាងលោក ផែ សុវណ្ណារិទ្ធ ក្រោយពីលេខមុខនារីម្នាក់ជាតារាសម្តែង និងចម្រៀង បានចេញមុកមកអះអាងថាជាអតីតគូស្នេហ៍របស់ស្វាមីនាងដោយធ្វើការបកស្រាយតាមរយៈគណនេយ្យហ្វេសបុកលោ កហេង ឡុង មុនមួយថ្ងៃនៃអាពាហ៍ពិពាហ៍របស់ពួកគេ។ រឿងរ៉ាវនេះមិនទាន់បញ្ចប់ នៅឡើយទេ ដោយកាលពីម្សិលមិញនេះ អ្នកនាង ធី សុវណ្ណថា និងស្វាមី រួមជាមួយលោកហេង ឡុង បានធ្វើសន្និសិទ្ធកាសែតរួមគ្នាមួយ ប៉ុន្តែមិនមានវត្តមានកញ្ញា អេង ចរិយានោះទេ ដោយគេចវេចមិនបានចូលរួម។បើតាមការធ្វើសន្និសិទ្ធកាសែតកាលពីម្សិលមិញនេះ អ្នកនាងធី​ សុវណ្ណថា បានប្រកាសផ្តល់ប្រាក់រង្វាន់១ម៉ឺនដុល្លារ ដល់អ្នកដែលប្រាប់កន្លែងដែលស្គាល់កន្លែងរស់នៅ របស់កញ្ញា អេង ចរិយា ក្នុងនោះផងដែរ នាងក៏បានដាក់ពាក្យប្តឹងផងដែរក្នុងការធ្វើឲ្យប៉ះពាល់កិត្តិយសរបស់អ្នកនាងក្នុងថ្ងៃមង្គលការ។