តាមពិតចឹងសោះ! ស្អាតស្ទើរតែគ្រប់ពេលវេលាចំពោះ ឪក សុគន្ធកញ្ញា មានអ្នកផាត់មុខ ធ្វើសក់ផ្ទាល់ខ្លួន តែងឲ្យដល់កន្លែងធ្វើការ…(មានរូបច្រើន)

ភ្នំពេញ៖ តារាស្រីឱក សុគន្ធកញ្ញា បានបង្ហាញខ្លួនជាមួយនឹងការតុបតែងខ្លួន ជាអ្នកម៉ាក់ចំណូរថ្មីយ៉ាងស្រស់ស្អាត មិនចាញ់កាលពីនៅក្រមុំ ធ្វើឲ្យទស្សនិកជនលាន់មាត់សរសើរមិនតិចឡើយ។ជាការពិតណាស់ បើទោះបីជាបច្ចុប្បន្ន កំពូលតារាចម្រៀងស្រីឱក សុគន្ធកញ្ញា បានក្លាយជាអ្នកម្តាយពពោះជិតគ្រប់ខែក៏ពិតមែន ប៉ុន្តែមហាជនក៏ដូចជាប្រិយមិត្តគាំទ្រ នៅតែឃើញតារាស្រីរូបនេះ លេងខ្លួនយ៉ាងស៊ីវីល័យ និងមានសម្រស់កាន់តែស្រស់ស្អាតផូរផង់ថែមទៀតផង។មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ចំពោះការតុបតែងខ្លួនយ៉ាងស្រស់ស្អាតគ្រប់វគ្គនៅក្នុងកម្មវិធី X Factor របស់អ្នកនាងឱក សុគន្ធកញ្ញា ដែលទទួលបានការសរសើរគ្រប់គ្នាពីហ្វេន ព្រោះនាងតែងខ្លួនស្អាតស្ទើរតែគ្រប់វគ្គមិនដដែលៗនោះទេ។តាមពិតនៅពីក្រោយភាពស្រស់ស្អាតរបស់កំពូលតារាស្រីរូបនេះ គឺជាស្នាដៃផាត់មុខ និងធ្វើសក់ ដែលជាអ្នកតែងខ្លួនឲ្យនាងស្ទើគ្រប់វគ្គតែងតែស្អាតខ្លាំងគួរឲ្យសរសើរ។ ជាមួ យគ្នានេះដែល អ្នកតុបតែងខ្លួនជូននាងក៏បានធ្វើការបង្ហាញមុខ និងបញ្ចេញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបាន ធ្វើការតុបតែងខ្លួន ជូនកំពូលតារារូបនេះ។ដោយក្នុងនោះ លោកក៏បានធ្វើការរៀបរាប់ថា៖«ពីមុនអោយតែបានថតជាមួយបងស្រីAok Sokunkanha – ឱក សុគន្ធកញ្ញា មួយប៉ុស្តិ៍ក៏អស់ចិត្តដែរ និយាយមែនណា តែការខំប្រឹងនិងស្មោះត្រង់នឹងការងារ ធ្វើអោយខ្ញុំបាន ធ្វើការផាត់មុខ ជូនបង ពិតជារំភើបនឹងអរគុណ បងស្រីខ្លាំងណាស់ ដែលផ្តល់តំលៃអោយប្អូន និងក្រុមការងារ បេសកម្ម ផាត់មុខ និង ធ្វើសក់ ជូនបងស្រី បញ្ចប់ដោយជោគជ័យ និងអរគុណដល់ហ្វេនៗ បងបង មិត្តភក្តិដែលតែងតែសរសើរ លើកទឹកចិត្តមកលើក្រុមការងារខ្ញុំបាទ»។ជាមួយគ្នានេះដែរ បណ្តាហ្វេនជាច្រើនពិតជាពេញចិត្តចំពោះស្នាដៃរបស់ពួកគេ ដែលការតែងខ្លួន​មិនថាផាត់មុខ និងធ្វើសក់ គឺតែងតែស្អាតប្លែកស្ទើរតែគ្រប់ពេលបែបនេះ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ