ថាមែនៗ! ទីបំផុត លោក ហេង ឡុង ទាក់ទងរកប្អូនស្រីចរិយាដែលយំឡំាប៉ា​នោះបានហេីយ ជាពិសេសទៀតនោះនៅល្ងាចនេះនិងមាន…

​ប្រិយមិត្តជ្រាបច្បាស់រួចហើយហើយ រឿងរ៉ាវដ៌កក្រើកបណ្តាញសង្គមកាលពីថ្មីៗនេះ ចំពោះនារីម្នាក់ដែលចេញវីដេអូយំឡំាប៉ា នៅថ្ងៃដែលលោក ផែ សុវណ្ណរិទ្ធ រៀបការនោះ  កាលពី​យប់មិញ​នេះ​​ សន្និសីទការសែតបានមានការ​ចាប់​ផ្តើម​ហេីយ តែចំពោះ​វត្តមាន​របស់​កញ្ញា​ ចរិយា​ បែរជា​មិន​មកទៅវិញ​ ចំពោះ​មូលហេតុ​នោះ​ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​អោយ​ដឹងនៅឡើយ​នោះទេ​។ ក្នុង​នោះដែរ​ លោក​ ផែ​ សុវណ្ណា​រិទ្ធ​​ និង​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ដែលមាន​វត្តមាន​នៅពេលនោះ​ ក៏បានធ្វើ​ការ​ឆ្លើយតបសំនួរពី​អ្នក​សារព័ត៌មាន​ជាច្រើន​ ក្រោមការ​ទស្សនា​ពី​មជ្ឈដ្ឋាន​​មហាជន​រាប់​មុឺន​នាក់នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទូទាំង​ប្រទេស​។ យ៉ាងណាមិញ ជា​មួយនឹងកិច្ច​សម្ភាសន៍​ក្នុង​សន្និសីទកាសែត​សារព័ត៌មាន​នេះ​ដែរ​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ក៏បានមានការប្រកាសថា​ បេីសិនជាអ្នកណា ស្វែ ករក​ កញ្ញា​ ចរិយា​ ដែលអះអាងជាប្រពន្ធរបស់ស្វាមីនាងបាន​ នោះនាងនឹង​ផ្តល់​រង្វាន់​នូវ​ទឹកប្រាក់​ចំនួន​ ១មុឺន​ដុល្លារ​។ ក្រោយ​ពី​បានប្រកាស​បែប​នេះ​រួចមក​ ស្រាប់តែ​កាល​ពី​ព្រឹក​មិញ​នេះ​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ បាន​មានការ​បញ្ជាក់​ ឲ្យ​ដឹង​ថា​៖ «ព្រឹកនេះ​ ខ្ញុំរកនាងចរិយា​ ឃេីញហេីយ​ ខ្ញុំទុកពេលឲ្យនាង​ត្រឹមល្ងាចនេះ​ ចេញមកជួបខ្ញុំ​ នាងត្រូវទទួលខុសត្រូវ​ លេីទង្វេីថោកទាបរបស់នាង»។ ទន្ទឹម​នឹង​ការលើក​ឡើង​នេះដែរ​ នៅមុននេះ​បន្តិច​ លោក​ ហេង​ ឡុង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ក៏បាន​មានការ​លើក​ឡើង​នៅ​លេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ផង​ដែរ​ថា​៖​ «ខ្ញុំបានទំនាក់ទំនង​ ប្អូនស្រីចរិយា​ បានហេីយ​ គាត់នឹងមកជួបខ្ញុំល្ងាចនេះ​ ប្រាប់ពីហេតុផល​អវត្តមាន​ក្នុងសន្និសិតកាសែត»។