ហួសចិត្ត! ព្រះសង្ឃវក់លេងហ្គេមពេក មានអីព្រះចៅអធិការវត្តមួយនៅក្រចេះធ្វើរឿង១នេះភ្លេតតែម្តងគឺ…

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា បច្ចុប្បន្ននេះសម័យបច្ចេកវិទ្យាក្នុងនោះទូរស័ព្ទជាឧបករណ៍ពេញនិយមជាងគេបំផុត ដែលមានបញ្ចូលនូវកម្មវិធីជាច្រើន ផ្តល់ភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជាកម្សាន្តអារម្មណ៍ចំពោះមនុស្សជំនាន់ថ្មី ។ ចំនែកឯព្រះចៅអធិការវត្ត វត្តបច្ឆា​ នៅខេត្តក្រចេះ បានចេញវិន័យថ្មីចំពោះសមណៈអង្គណាដែលប្រើប្រាស់ទូរស័ព្ទដើម្បីលេងហ្គេម ហើយមានការព្រមាននៅតែមិនស្តាប់ នឹងត្រូវបណ្តេញចេញពីវត្តតែម្តង ។ ក្នុងនោះព្រះចៅអិធិការវត្តខាងលើបានសរសេរនៅហ្វេសប៊ុកថា «សម័យបច្ចេកវិទ្យាទំនើប​ មនុស្សកាន់តែទំនើបរហូតដល់ភ្លេចខ្លួន ​(ខ្ជិល) ។ ទី១​ លុបហ្គេមគ្រប់ប្រភេទ ចោល​ មិនអោយលេងតទៅទៀត ។ ទី២​ បើចាប់បានពេលលេងទោះហ្គេមអ្វីក៍ដោយគឺដកយកទូរសព្ទមករក្សាទុក​ រហូតដល់ប្រលងបញ្ចប់ទើបអោយទូរសព្ទវិញបាន ។ ទី៣​ បើមិនស្តាប់​នៅលួចលេង ត្រូវបណ្តេញចេញពីវត្ត ។ នេះជាច្បាប់ផ្ទៃក្នុងវត្ត​ និងសូមអោយសមណ:សិស្សទាំងអស់បានជ្រាប” ។ នេះជាករណីមួយក្នុងចំណោមការប្រើប្រាស់ទូរសព្ទដែលអាចបង្កជាផលអវិជ្ជមានផងដែរ» ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ