ក្រោយពេលនាយ ពាក់មី បង្ហោះសារនិងរូបភាពថាប្តីគេប្រចណ្ឌ័នោះមានអី អ្នកនាងខ្ញុងតបវិញថា…

ភ្នំពេញ៖ ប្រិយមិត្តពិតជាស្គាល់តារាកំបប្លែង ដ៌មានប្រជាប្រិយភាពគឺលោក ពែក មី ដែលធ្វើអោយពុកម៉ែបងប្អូនសើចសប្បាយតាម រយះកាយវិកាក៌ដូចជាពាក្យពេចន៌នោះ ជាពិសេសទៀតនោះដៃគូដៃគូសម្តែងជាមួយគ្នា នៅលើឆាកដ៏សាកសមបំផុត ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន គឺអ្នកនាងខ្ញុង យ៉ាងណាមិញ មួយរយៈពេលចុងក្រោយនេះឃើញថាតារាស្រីអ្នកនាងខ្ញុង ហាក់មិនសូវបង្ហាញនូវភាពស្និទ្ធស្នាល ជាមួយនឹងនាយពាក់មី ដូចមុន ធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់គ្រប់គ្នាតែម្តង។ តែកាលពីពេលថ្មីៗនេះ ស្រាប់តែបណ្តាញសង្គម នាយពាក់មី បានធ្វើការបង្ហោះរូបភាពលួចថត ខ្ញុង ដោយប្រើប្រាស់សារដ៏ខ្លី ធ្វើឲ្យអ្នកគាំទ្រមួយចំនួនខំមិនពាក្យមិនសមរម្យ។ ដោយក្នុងនោះលោកបាននិយាយថា៖«បានត្រឹមលួចថត​ ដៃគូរកាត់សក់ជាមួយគ្នា​ លែងហ៊ានថតជាមួយគ្នាហេីយ​ ប្តីគេប្រចណ័​ ហួសចិត្ត​»។មិនបានប៉ុន្មានផង តារាស្រីរូបនេះក៏បានធ្វើការឆ្លើយតបជាមួយនឹងពាក្យពេចន៍ មួយចំនួន ចំពោះអ្នកដែល ដៀលប្រមាថដល់នាយពាក់មី និងនាង ដែលគ្រាន់តែជាការបង្ហោះរូបភាពលេងបែបនេះសោះ។ ដោយក្នុងនោះនាងបានបន្តថា៖«ប្ដីខ្ញុំប្រច័ណ្ឌព្រោះគាត់ស្រលាញ់ អរគុណបងប្អូនដែលបានខំមិនតែចំពោះបងប្អូនដែលខំមិនប្រើពាក្យមិនគួរសមសូមមេត្តាពិចារណាឡើងវិញ ឱ្យដឹងពាក្យសំដីលេងសើចឬមែនផង អ្នកខ្លះចូលមកជេរប្រមាថសូមពិចារណា មនុស្សដែលចេះអក្សរមានក្រមសីលធម៌ក្នុងខ្លួនគេមិនប្រើពាក្យទាំងនោះឡើយ»៕