ថាមែនៗ! ក្រោយអ្នកនាង ធី សុវណ្ណថា គំរាមប្តឹងលោក ហេងឡុង រួចមកមានអីអ្នកនាង ​ ចន ច័ន្ទលក្ខិណា ដាក់១ឃ្លាថា….

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីថ្មីៗនេះពិតជាមានរឿងរ៉ាវ កក្រើកបណ្តាញសង្គម ក្រោយលោក ហេង ឡុង ប្រធានស មាគមន៌អ្នកសិល្បះ បានបង្ហោះវីដេអូមួយនៃស្រ្តីម្នាក់ យំំឡំាប៉ា និង​បានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក​ ផែ​ សុវណ្ណា​រិទ្ធ​​ រហូត​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ ហេង​ ឡុង​ ដែលនៅល្ងាចថ្ងៃនេះ ក៏ បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ វិញថា៖​ «ខ្ញុំឯកភាព​ តាមការស្នេី​ របស់ប្អូនស្រី​ ធី​ សុវ ណ្ណថា​ ​ធ្វេីសន្និសីទការសែត​រួមគ្នា សួរដេញដោលទល់មុខគ្នា។ ​តែខ្ញុំសុំការយោគយល់​ ពីប្អូ​ន​ស្រី​ ថ្ងៃនេះ​ ខ្ញុំរៀបចំមិនទាន់ទេ​ ខ្ញុំស្នេីធ្វេីសន្និសីទនៅថ្ងៃស្អែក​ ទី៦​ វិច្ឆិកា​ វេលាម៉ោង​ ៦ល្ងាច​ នៅសមាគមសិល្បករខ្មែរ​ ផ្លូវ៦០៨​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ លេខទូរស័ព្ទៈ​ 017 990 33 2»។ក្នុង​នោះដែរ​​ អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ក៏បានមានការ​លេីក ឡេីង​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ថា៖​«ជិតចប់អ ណត្តិហើយ ខំធ្វើការអោយល្អទៅ មិនចាំបាច់គិតរឿងអនាគតគ្រួសារទេ ម្ងៃៗ គិតតែដោះស្រាយរឿងដ៏មហារញ៉េ រមញ៉ៃទៅ អ្នកណាមានបញ្ហា ឈឺ ថ្កាត់យប់ព្រលប់ ក៏ខលរកដែរ ។ទីបំផុតយើងក្លាយជាជនមានកំហុស ការដែលផុសវិដេអូតាមសំណូមពររបស់ស្ត្រីដែលយំស្រែកតាមទូរស័ព្ទ ព្រោះតែខ្លាចគេទៅអុកឡុកអោយផ្អើលរោងការ ដល់ពេលយើងផុសគេប្តឹង អញ្ចឹងតាមដំណើរទៅ បើជាប់គុគចាំខ្ញុំយកបាយទៅជូនមួយថ្ងៃ 3ពេល ឆ្លងកាត់រឿងកន្លងមកនេះគឺខ្ញុំតាំងចិត្តមិនលូកដៃជួយរឿងរបស់អ្នកណា តែបើឈឺខ្ញុំជួយ»។