កត្តញ្ញូមែន ! ចាន់ សុបញ្ញា ក្រោយជាប់ពានភ្លាមស្រាប់តែយកលុយទៅធ្វើរឿង១នេះអោយម្តាយភ្លាមគឺ…

ភ្នំពេញ៖កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ រដូវ​កាល​ទី​១​ ដែលកាលពី​រាត្រីនោះ​ បានឈានមកដល់ វគ្គ Live Show សប្តាហ៍ទី១០​ ដែល​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​ហេីយ។ ក្រោយតស៊ូពីមួយវគ្គទៅមួយវគ្គ ទាំងដែលខ្លួននៅក្មេងជាងគេ បេក្ខភាពX Factor វ័យក្មេង ចាន់ សុបញ្ញា ក៏ទទួលបាននូវភាពជោគជ័យនៅក្នុងកម្មវិធី ក្លាយទៅជាម្ចាស់ពានរង្វាន់ ដែលទទួលបានការអបអរពីបណ្តាអ្នកគាំទ្រជាច្រើន ព្រោះសមត្ថភាពរបស់ប្អូនប្រុសពិតជាខ្លាំងតែម្តង។ជាក់ស្តែងនាព្រឹកនេះដែរ​ម្ចាស់ពានរង្វាន់រូបនេះក៏បានមកធ្វើការផ្តល់ការបទសម្ភាសន៍ នៅលើប៉ុស្តិ៍ទូរទស្សន៍ហង្សមាស ដែលមានការសាកសួរមួយសំណួរយ៉ាងចាក់ដោតទៅកាន់ប្អូនប្រុសថា តើនៅពេលដែលបានលុយ បានមកពីការឈ្នះពានរ ង្វាន់ និងការឧបត្ថម្ភផ្សេងៗនេះប្អូនយកទៅណា?។មិនបង្អង់យូរ ប្អូនប្រុសក៏បានធ្វើការរៀបរាប់ថា ប្អូននឹងយកលុយទាំងនោះទៅឲ្យម្តាយឪពុករបស់ខ្លួន ដើម្បីទៅដោះស្រាយបំណុលដែលបានជំពាក់គេកន្លងម្តង ព្រោះតែការយកមកខ្ចីធ្វើផ្ទះរស់នៅឲ្យបានល្អ។ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាសរសើរដល់ប្អូនប្រុសដែលនៅក្មេងប៉ុណ្ណឹងសោះ មានការគិតគូច្រើនសម្រាប់គ្រួសារបែបនេះ​៕