បេក្ខជន​ ចាន់​ សុបញ្ញា​ យប់នេះធ្វើបានល្អណាស់បកស្រាយបទ​ ទុក​ឱកាស​បងខ្លះបានទេ​ធ្វើ​ឲ្យកក្រើក​ឆាក​តន្ត្រី​ទាំង​មូលតែម្តង…(មានវីដេអូ)

ភ្នំពេញ ដោយឡែក នារាត្រីយប់ថ្ងៃទី០៣ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ នេះ កម្មវិធីប្រលងចម្រៀង លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia បានឈានមកដល់ វគ្គ Live Show សប្តាហ៍ទី១០​ ដែល​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​ហេីយ ក្រោមការរងចាំទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍ពីទស្សនិកជនរាប់លាន នាក់ នៅទូទាំងប្រទេសកម្ពុជា ។ក្នុង​នោះដែរ​ គេសង្កេត​ឃើញថា​ មាន​បេក្ខជន​ជាច្រើន​រូប​ ដែល​សុទ្ធសឹងតែ​មាន​សមត្ថភាព​​ បាន​សាង​ភាព​អស្ចារ្យ​ជាខ្លាំង​ ដែលធ្វើឲ្យ​គណ​កម្មការ​ទាំង​៤រូប​ និង​ទស្សនិកជន​រាប់​លាន​នាក់​ មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​តែម្តង​ ក្រោយ​ពី​ពួកគេ​បាន​ធ្វើ​ការ​ស្រែក​ច្រៀង​យ៉ាង​ពិរោះ​ និងមាន​ទំនុកចិត្ត​បំផុត​នោះ​។អ្វីដែលកាន់​តែពិសេស​នោះ​ ក៏មាន​វត្តមាន​អញ្ជើញ​ផ្តល់​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់ចូលរួម​ពី​សំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ឯក​ឧត្តម​ ខៀវ​ កាញារីទ្ធ​ រួម​ទាំង​អភិបាល​ នៃ​គណៈអភិបាន​រាជធានី​ភ្នំពេញ​ ឯក​ឧត្តម​ ឃួង​ ស្រេង​ ផងដែរ​ ដែលធ្វើឲ្យ​កម្មវិធី​ទាំង​មូលមានការ​កក្រើក​តែម្តង​។យ៉ាង​ណាមិញ​ ចំពោះ​បេក្ខជន​ ចាន់ សុបញ្ញា​​ ក្នុង​សប្ដាហ៍​នេះដែរ​ គឺប្អូន​បាន​ធ្វេីការ​បកស្រាយ​បទ​ចម្រៀង​ មានចំណងជើងថា​«ទុក​ឱកាស​បងខ្លះបានទេ» ដោយមានការស្រែកច្រៀងយ៉ាងពិរោះ​ និងមាន​ទំនុកចិត្ត​ រហូត​ធ្វើ​ឲ្យ​គណកម្មការ​ទាំង​៤រូប​ និង​ទស្សនិកជន​រាប់​លាន​នាក់​ មានការ​ពេញចិត្ត​យ៉ាង​ពេញ​ទំហឹង​តែ​ម្តង​។ កម្មវិធីដែលល្បីកក្រើកទូទាំងពិភពលោក X FACTOR CAMBODIA​ បាន​ផ្តល់​ឱកាស​ដល់បេក្ខជនដែលចូលរួមប្រលង ច្រៀងទោល ឬច្រៀងជាក្រុម ក្នុងកំពូលកម្មវិធីប្រលងចម្រៀង​ដ៏អស្ចារ្យ​ប្លែកពីគេមួយនេះ​ ម្ចាស់ជ័យលាភី​ នឹងទទួលបានប្រាក់រង្វាន់ចំនួន 100លានរៀល និងក្លាយខ្លួនជាតារាចម្រៀង​ កុងត្រាជំនាន់ថ្មីរបស់ផលិតកម្មរស្មីហង្សមាស។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ