រំភើបជំនួស! កាន់កៀកថ្ងៃសំរាលហើយ អ្នកនាង ឪក សុគន្ធកញ្ញា ស្ញើចសរសើរស្វាមីមិនដាច់ពីមាត់ថា….

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងឱក សុគន្ធកញ្ញា កំពុងតែក្លាយទៅជាម្តាយគេពរពោះកូនក្នុងផ្ទៃ ជិតសម្រាលហើយនៅពេលនេះ ក្រោមការមើលថែពីស្វាមីយ៉ាងខ្លាំង។ ទោះបីជាកំពុង ពរ ពោះបែបនេះយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាតារាស្រីរូបនេះនៅតែមានសម្រស់ស្អាត ដដែលជាមួយនឹងរូបរាងស្រស់
ស្អាត គួរឲ្យស រសើរតែម្តង។នៅ​មិនប៉ុន្មានថ្ងៃ​ទៀត​ទេ​តារាចម្រៀងស្រី​អ្នកនាង​ឱក​ ​សុគន្ធ​កញ្ញា​ ​នឹង​សម្រាលកូន​ដំបូង​របស់​ខ្លួន ​ព្រមទាំងធ្វើឲ្យនាង​ ​និង​ស្វាមី​កំពុង​ទន្ទឹង​រង់ចាំចង់​ឃើញ​មុខ​កូន​ប្រុសរបស់ពួកគេ​នេះ​ជា​ខ្លាំង​ ​។ ​ខណៈពេលដែលពោះ​របស់អ្នកនាង ឱក សុគន្ធកញ្ញា កាន់​ខ្ទាត​ធំនោះ ​តារាចម្រៀង​ស្រីដ៏មានប្រជាប្រិយភាពរូប​នេះ​នៅ​តែមិនទាន់​ដកខ្លួនឃ្លាឆ្ងាយ​ពី​ការងារ​សិល្បៈ​នៅឡើយ​ទេ​​តែ​អ្វី​ដែល​ធ្វើ​ឱ្យ​នាង​កាន់តែ​រំភើប​ និង​ កក់ក្តៅបាត់អស់ភាពនឿយហត់​នោះ​គឺ​ទទួល​បាន​ការ​ស្រលាញ់​និង​ យកចិត្ត​ទុកដាក់​ពីសំណាក់​ស្វាមី​របស់នាង​ជា​ខ្លាំង​ ​ព្រមទាំងធ្វើឲ្យមានការចាប់អារម្មណ៍ពីទស្សននិកជនខ្លាំងទៀតផង។​​ជាក់ស្ដែង កាលពីយប់មិញនេះ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះរូបភាពជាច្រើន អមជាមួយនឹងសារបង្កាប់ន័យយ៉ាងផ្អែមល្ហែម នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់នាង ដោយបានសរសេរថា៖ «មកដល់​កន្លែង​មាន​ក្តីសុខ​ហើយ​ទាំង​ជំនាញ​ទាំង​ផាសុ​ក​ភាព​ ​និង​​សុវត្ថិភាព​អរគុណ​ប៉ាប៉ា​ ​Charlie​ ​ដែល​តែង​​តែ​គិតគូរ​ដល់​សុខភាព​ និង​ ក្តីសុខ​គ្រប់យ៉ាង​​របស់​​ម៉ា​មី​ ​និង​ ​Charlie​ ។​ ដឹង​ថា​ម៉ា​មី​ហត់នឿយ​ ​និង​ ចុក​រោយ​ពេញ​រាងកាយ​​ប៉ាប៉ា​ខំ​ស្វែ ងរក​វិធី​ណា​អាច​ជួយ​ម៉ា​មី​បាន ​។​​គ្រាន់តែ​ឮ​ថា​ការ​ម៉ាស្សា​ពេល​មាន​​ផ្ទៃពោះ​ជួយ​ឱ្យ​ម៉ា​មី​មាន​អារម្មណ៍ល្អ​​ បំបាត់​ចុក​រោយ​ ​​ជាពិសេស​ជួយ​ដល់​សុខភាព​ទារក​ ​ប៉ាប៉ា​ ​នាំមក​ភ្លាម​ ​។​​អរគុណ​គ្រប់យ៉ាង​សម្រាប់​ក្តី​ស្រលាញ់​ ​ការ​យកចិត្ត​ទុកដាក់​ ​និង​ ​មើល ថែ​​» ។​ក្រោយពីបានឃើញបែបនេះ គេសង្កេត​មានមិត្ត​នារី​មិន​តិច​ទេ​ស្រ​មៃ​ចង់បាន​ស្វាមី​ដែល​ចេះ​យល់ចិត្ត​ទុក្ខដាក់មើលថែរដូច​​ឱក​ ​សុគន្ធ​កញ្ញា​ ក្នុងពេលភរិយាកំពុងពរពោះបែបនេះ ព្រមទាំងទទួលបានការជូនពរ​សុំ​ឱ្យ​​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ ទារក​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​ ថែមទៀតផង​៕​