ក្រោយពេលចោរឆក់ទូរស័ព្ទ ឆឹម សក្កដា ស្តាយឯកសារមធ្យម ងំក្លាចតែបែកធ្លាយរូបភាព……..

(ភ្នំពេញ)៖ ហេតុការណ៌ កើតឡើង នៅស្តុបទេពផន ផ្លូវ១៨២ សង្កាត់​ផ្សារ​ដេប៉ូ២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ វេលាម៉ោង ១ គឺចោរឆក់ទូរស័ព្ទត្រូវបានចោរឆក់ទូរស័ព្ទម៉ាក OPPO  លោក ឆឹម សក្កដា ព្រោះតែហេតុការណ៌នេះ ធ្វើអោយមានការ មានការចាប់អារម្មណ៍មួយប្រាវ ព្រោះតែជួបរឿងសយមួយ គឺត្រូវបានចោរឆក់ទូរស័ព្ទម៉ាក OPPO ខណៈកំពុងជិះ​ PassApp រកទិញរបស់ហូបនៅវិមានឯករាជ្យ។​ ដោយស្តាយទូរស័ព្ទ មានឯកសារការងារច្រើន   បានធ្វើឱ្យតារាប្រុសមួយនេះ ដេកមិនលក់បកមិនល្ហើយ បញ្ឈរភ្នែកមួយយប់ទល់ភ្លឺ ទំនងក្លាយបែកធ្លាយរូបថតក្នុងទូរស័ព្ទ ហើយអ្វីដែលនឹកស្មានមិនដល់នោះ ព្រឹកឡើងស្រាប់តែត្រូវចោរឆក់កាបូបទៀត។ថ្លែងតាមរយៈការ Live វីដេអូ តារាសម្តែងប្រុសកំពុងមានទីផ្សារ ឆឹម សក្កដា បានរៀបរាប់ថា មួយយប់ហើយលោក មិនបានដេកទេ ដោយសារស្តាយទូរស័ព្ទ ព្រោះឯកសារការងារផ្សេងៗ ក្នុងទូរស័ព្ទទាំងអស់ ជាពិសេសលេខទូរស័ព្ទអ្នករួមការងារ និងរូបថត  ុ។ គូរបញ្ចាក់ថា តារាសម្តែងប្រុសដ៏មានប្រជាប្រិយភាព លោក ឆឹម សក្កដា ត្រូវបានគេដឹងថា បច្ចុប្បន្នទីផ្សារសិល្បៈរបស់លោក មានការមមាញឹកយ៉ាងខ្លាំង ជាពិសេសការសម្តែងរឿង និងកម្មវិធី កំសាន្តនានា។ ។ លោកថា ព្រឹកមិញចោរឆក់កាបូបលុយទៀត តែដោយសារព្រឹកឡើងមនុស្សច្រើន ចោរឆក់កាបូបនោះក៏ត្រូវបូលីសចាប់បាន នៅឡើយតែទូរស័ព្ទយប់មិញ មិនទាន់រកឃើញ ព្រោះចាប់ចោរមិនបាន។បន្ថែមពីនេះ លោក ឆឹម សក្កដា និយាយទាំងលេងសើចថា ស្តាយឯកសារការងារ ជាពិសេសក្នុងទូរស័ព្ទមានទាំងរូបថតស្អាត មិនស្អាត និងរូបថតអត់អាវក៌មាន ក៏មាន។ មកដល់ចំណុចនេះ លោកថា បើកធ្លាយហើយពេលនេះ រួចក៏សួរទៅកាន់ទស្សនិកជនថា «ទាំងអស់គ្នា បើខ្ញុំបែកធ្លាយរូបចឹងៗ តើគាំទ្រខ្ញុំអត់?»។ ជាមួយគ្នានេះ ទស្សនិកជនមួយចំនួន បានលើកឡើងថា ទំនងជាតារាប្រុសរូបសង្ហារ ឆឹម សក្កដា ដេកមិនលក់មួយយប់ ព្រោះខ្លាចបែកធ្លាយរូបថតហើយមើលទៅ។ តែយ៉ាងណា ក៏មានទស្សនិកជនជាច្រើន ជូនពរឱ្យលោក ឆាប់រកឃើញទូរស័ព្ទវិញដែរ។តាមរយៈការ Live វីដេអូ លោក ឆឹម សក្កដា ក៏បានផ្តាំផ្ញើរទៅកាន់អ្នកទិញទូរស័ព្ទទាំងអស់ផងដែរ ថាបើមានគេទៅលក់ទូរស័ព្ទឱ្យ ចំទូរស័ព្ទលោក សូមទំនាក់ទំនងមកលោកផង ដើម្បីកុំឱ្យមានទោសទាំងអ្នកលក់ និងអ្នកទិញ ព្រោះលោកពិតជាចង់បានទូរស័ព្ទលោកមកវិញ៕ចង់ជ្រាបច្បាស់សូមទស្សនាវីឌីអូរខាងក្រោម 

Posted by Chhoem Sakada on Thursday, January 17, 2019