ក្តុកក្តួលណាស់! កុមារីបកស្រាយ១បទនេះ ពិតជាចាក់ដោតដល់បេះដូងខ្លំាង រហូតគណះកម្មការ សុខ ស្រីនាង យំលើឆាកទៅហើយ…(មានវីដេអូ)

ភ្នំពេញ នាថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ នេះ ចាប់ពីម៉ោង ៦ ដល់ម៉ោង ៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។សំរាប់កម្មវិធីនេះ បានផ្តល់ឧកាសអោយកុមារ ជាច្រើនបានមកប្រកួតប្រជែងដោយពួកគេមានភាពក្លាហាន បកស្រាយបទចម្រៀង និងមានភាពវៃឆ្លាតគួរឲ្យស្រលាញ់  កម្មវិធីប្រឡងចម្រៀងកុមារមួយនេះមានការចូលរួមពីកំពូល តារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណកម្មការផងដែរមានដូច ជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។កម្មវិធីប្រឡងចម្រៀងCambodian Idol Jun ior បានចាក់ផ្សាយជូនទស្សនាហើយដោយចូលសប្តាហ៍ ទី០៣ហើយដោយឡែកងាកមកចាប់អា រម្មណ៍ កុមារីមកពីខេត្តតាកែវ មានឈ្មោះថា ខុម ចាន់ណា អាយុ ១៣ឆ្នាំ លើកយក ប ទចម្រៀង “អ្នកម្តាយកម្សត់” មកធ្វើការប្រកួតប្រជែង ក្នុងនោះផងដែរជាមួយសំលេងមានទឹកដម បូករួមបទនេះត្រូវជាមួយរឿងពិត ដែលប្អូនស្រីមិនបានរស់នៅជាមួយឪពុកម្តាយ តាំងពីតូច ដោយនៅជាមួយរស់នៅជាមួយយាយតា ឪពុកម្តាយចេះទៅរកស៊ីនៅឆ្ងាយដើម្បីជីវភាព ធ្វើឲ្យកុមារីម្នាក់នេះដាក់មនោ សញ្ចេតនាបានយ៉ាងល្អ រហូតដល់គណៈកម្មការទាំងបីរលីងរលោងទឹកភ្នែកតាម ក្រោយពីដឹងប្រវត្តិកម្សត់បែបនេះ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

មួយបទនេះចាក់ដោតណាស់ ចូលតួដោយទាំងគណកម្មការទៀត Cambodian Idol Junior – Judge Audition – Week 3

មួយបទនេះចាក់ដោតណាស់ ចូលតួដោយទាំងគណកម្មការទៀត កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition សប្ដាហ៍ទី 3កុមារី ៖ ខុម ចាន់ណាអាយុ៖ 13 ឆ្នាំ មកពី តាកែវច្រៀងបទ៖ អ្នកម្តាយកម្សត់ឧបត្ថម្ភផ្ដាច់មុខដោយ ទូរស័ព្ទស្មាតហ្វូន vivo :#vivo V17 Pro#ថតឥតដែនកំណត់#កាមេរ៉ា៦គ្រាប់ ថតរូបល្អឥតខ្ចោះ #V17Pro

Posted by Hang Meas HDTV on Sunday, October 13, 2019