អុញនោះ! នាយក្រូចផ្ទុះកំហឹង ឡើងញ័រសាច់ទៅហើយជាមួយ ការបញ្ចូលលុយរបស់ស្មាតដោយកាត់អស់ចំនួន…

តារា​កំប្លែង​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​CTN​នាយ​ក្រូច​ បាន​ផ្ទុះ​ការរិះគន់​ដោយ​មិន​សំចៃ​មាត់ និង ទម្លាយ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​បន្ទាប់ពី​ក្រុមហ៊ុន​បម្រើ​សេវា​កម្ម​Smart​ កាត់លុយ​អស់​ជិត​២០​ដុល្លារ ​ត្រឹម​រយៈពេល​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ។ ថ្មីៗនេះមានតារាកំប្លែងល្បីឈ្មោះ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​CTN​មានឈ្មោះថា នាយក្រូច បានផ្ទុះកំហឹងយ៉ាងខ្លាំងទៅក្រុមហ៊ុនទូរស័ព្ទsmart និងថែមទាំងផ្ទុះការរិះគន់យ៉ាងខ្លាំងៗថា “៣ថ្ងៃក្រុមហ៊ុនស្មាតហូបលុយអស់ជិត១៥ដុល្លាអត់ដឹងគាត់កាត់យកទៅណាក្រុមហ៊ុនអើយបើកាត់ដោយសាអីប្រាប់ខ្ញុំផងលេខខ្ញុំ[ ០៧០ ៤២ ៩៥ ៩៦] ដាក់ដាច់ៗអត់បានតេទៅណាអីតិចសាំមែន”។មិនត្រឹមតែប៉ុណ្ណោះទេតារាកំប្លែងនាយ ក្រូច ក៏បានធ្វើការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនបន្ថែមទៀតថា​ ៖ ខឹងក្រុមហ៊ុនស្មាតណាស់ដាក់លុយ៤ថ្ងៃអស់ជិត២០ដុល្លាដល់យើងខលសួបែជាថាគាត់អត់ដឹងគាត់បានតែឆែកអោយទេអត់ដឹង ខាងណាអ្នកកាត់ចប់បាត់សួក្រុមហ៊ុនស្មាតគាត់ថាអត់ដឹងខាងណាអ្នកកាត់ចប់ឈប់និយាយ។បន្ទាប់ពីបានឃើញដូច្នេះហើយបានធ្វើឲ្យមហាជនជាច្រើនបានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងថែមទាំងធ្វើការរិះគន់យ៉ាងចាស់ដៃទៅក្រុមហ៊ុនSmart និងលើកជាសំណួរទៅកាន់ក្រុមហ៊ុនsmart ថាហេតុអ្វីបានជាកាត់លុយលឿនម្លេះហើយថែមទាំងកាត់លុយមិនដឹងមុខទៀតដល់ពេលខលសួរប្រាប់ថាអត់ដឹង ។