Update! បើគិតត្រឹមពេលនេះព្យុះកំនាច បក់បោកទៅលើប្រទេសជប៉ុនបាន ឆក់យកជីវិតមនុស្សចំនួន…

(តូក្យូ)៖គួរបញ្ចាក់ផងដែរថាការប្រកួតកីឡាធំៗចំនួនពីរក៏ត្រូវបានផ្អាកផងដែរ ខណៈជើងហោះហើរចំនួន ១,៦០០ ត្រូវលុបចោល។ អាជ្ញាធរឧតុនិយមជប៉ុនបានលើកឡើងថា ព្យុះធំនឹងមកដល់ភាគខាងកើតជប៉ុន នៅរសៀលថ្ងៃសៅរ៍នេះតែម្តងជាមួយល្បឿនខ្យល់ ២១៦គីឡូម៉ែត្រក្នុងមួយម៉ោង។ដោយឡែកអាជ្ញាធរកោះ ហុនស៊ូ (Honshu) វិញបានព្យាករណ៍ថា Hagibis នឹងក្លាយជាព្យុះ ទីហ្វុ ងដ៏អាក្រក់បំផុត មិនធ្លាប់មានឡើយតាំងតែពីឆ្នាំ១៩៩១។ បន្ថែមពីនេះមនុស្សចំនួន ០៥នាក់ផ្សេងទៀតក៏បានរងរបួសស្រាលផងដែរ ខណៈឥទ្ធិពលនៃព្យុះទីហ្វុងនេះ ចាប់ផ្តើមជះមកជាបណ្តើរៗនោះ៕នារសៀលថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA  បានរាយការណ៍ឲ្យដឹងថាជនជាតិជប៉ុនចំនួន១.៦៤លាននាក់ ត្រូវបានណែនាំឲ្យជម្លៀសខ្លួន ដើម្បីគេចចេញពីគ្រោះរអិលបាក់ដី និងទឹកជំនន់ដែលនឹងអាចកើតឡើង ព្យុះទីហ្វុងកំណាចហា ហ្គី ប៊ីស (Hagibis) បាននិងកំពុងរំកិលខ្លួនយ៉ាងលឿន សំដៅមកវាយប្រហារប្រទេសជប៉ុននៅថ្ងៃសៅរ៍នេះ ខណៈអាជ្ញាធរទើបតែបានរាយការណ៍ថា មនុស្សម្នាក់បានបាត់បង់ជីវិតដោយសារចំហាយដំបូងនៃព្យុះ។ដោយឡែកជនជាតិជប៉ុនម្នាក់ដែលបាត់បង់ជីវិតនោះ មានអាយុ ៤៩ឆ្នាំរស់នៅខេត្តជីបា (Chiba) ភាគខាងកើតទីក្រុងតូក្យូ។ ពីដំបូងឡើយបុរសរងគ្រោះ ត្រូវបានក្រុមសង្គ្រោះរកឃើញក្នុងស្ថានភាពរងរបួស នៅក្នុងរថយន្តដឹកទំនិញខ្នាតតូចមួយគ្រឿង ដែលទំនងជាការត្រៀមភៀសខ្លួន​ទៅរកកន្លែងមានសុវត្ថិភាព ប៉ុន្តែលោកបានបាត់បង់ជីវិតពេលទៅដល់មន្ទីរពេទ្យ។