ថាមែនៗ! ក្រោយល្បីម្ចាស់ហាងBeauty Store ប្រកាស​ជ្រើសរើស​អង្គរក្ស​ជាបុរសរួចហើយ ស្រាប់តែមានអ្នកប្រតិកម្មនិង ដាក់សំនួរ១ឃ្លាស្ទើរតែឆ្អែតបាយថា…

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ពិតជាមានការភ្ញាក់ផ្អើលជាខ្លំាងនៅតាម បណ្តាញសង្គមដោយសារ មានការ​ចាប់​អារម្មណ៍​ពី​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយបុរសដ៏វ័យក្មេងម្នាក់​ជា​ម្ចាស់​ហាង​កែសម្ផស្ស​ Beauty Store ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Xiang Zobie បាន​ប្រកាស​ជ្រើសរើស​អង្គរក្ស​

និង​មុខតំណែង​មួយចំនួ​នទៀត​ ដែលអាច​ទទួល​បាន​នូវ​ប្រាក់​ខែ​សមរម្យ​ បូករួមជាមួយការ​ផ្តល់​អាហារ៣ពេល​ និងកន្លែងស្នាក់នៅ ថែមទៀតផង។ ក្នុង​នោះដែរ​ ម្ចាស់​គណនី​ខាង​លើ​នេះ​ ក៏បានមានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖«ជ្រើសរើស​អង្គរក្ស​បន្ថែ​ម ប្រាក់ខែ 250$ ឡេីងទៅរេីសអ្នក​អនាម័យ​ ប្រាក់ខែ 150$ រេីសសន្តិសុខ 150$ រេីសអ្នកលេីក​ទូរស័ព្ទ​ 200$ មានកន្លែងស្នាក់នៅ​ ផ្តល់អាហា រ៣ពេល​ មានប្រាក់លេីកទឹកចិត្តផ្សេងៗផងដែរ​ ចាប់អារម្មណ៍​ អាចឆាតមកបានណា»។ ដូច្នេះ​ចំពោះ​បងប្អូន​ដែល​កំពុង​មានបំណង ស្វែងរក​ការងារ​ សូម​មេត្តា​រួសរាន់​ឡើង​ ។ទន្ទឹម​នឹង​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ​ ​យោងតាមផេកហ្វេសប៊ុករបស់ សំលេងខ្មែរក្រោកបាន​ ក៏បានមានការ​លេីកឡេីង​យ៉ាង​ដូច្នេះ​ថា​៖«ចង់រើសអីរើសទៅ តែខ្ញុំចង់ឲ្យបកស្រាយ ហេតុអ្វីប្អូនមានសិទ្ធិឲ្យអង្គរក្សពាក់ឯកសណ្ឋានជាយោ ធា?​ ហើយបើពួកគាត់ជាយោធា ហេតុអ្វីមកត្រូវការពារប្អូនវិញ ក្រែងកងកម្លាំងទាហានយោធាមានកាតព្វកិច្ច ការពារទឹកដីបូរណ ភាពជាតិ​ កុំឲ្យសត្រូវឈ្លានពានមិនថាចឹងហ្អី?»។ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?