ស្រៀវណាស់! ទីបំផុត ខ្យល់ព្យុះដ៏សា ហាវចាប់ផ្តើមវាយប្រហារប្រទេសជប៉ុនហើយ បណ្តាលអោយ….(មានវីដេអូស្តែង)

ជប៉ុន៖សូមរំលឹកឡើងវិញថា នៅព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩នេះបើតាមការចេញផ្សាយដោយសារព័តមាន Sputnik នេះបានធ្វើការចុះផ្សាយថាក្រុមហ៊ុនអាកាសចរណ៍ជប៉ុនត្រូវបានផ្អាករាល់ជើងហោះហើរទាំងអស់នៅក្នុងស្រុក ដែលគ្រោងចាកចេញពីអាកាសយានដ្ឋានទីក្រុងតូក្យូ ខណៈសេវាកម្មធ្វើដំណើរ និងដឹកជញ្ជូនតាមរថភ្លើងក៏ត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្នផងដែរ ស្របពេលដែលព្យុះទីហ្វុង ហាជីប៊ីស (Hagibis) កំពុងសំដៅមកវាយប្រហារប្រទេសជប៉ុន នៅចុងសប្ដាហ៍នេះ។មិនត្រឹមតែប៉ុណ្ណោះទេ បើតាមអាជ្ញាធរឧតុនិយមជប៉ុន ព្យុះទីហ្វុង Hagibis ត្រូវបានគេរំពឹងថានឹងវាយប្រហារតំបន់ភាគខាងលិច និងភាគខាងកើតនៃប្រទេស ជប៉ុន ពីថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់បោក ប្រមាណ ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងអាចបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីទៀតផង។ ដោយឡែកប្រជាជនរស់នៅតំបន់ចំពោះមុខព្យុះ ត្រូវបានបង្គាប់ឲ្យជ ម្លៀសខ្លួន ទៅរកទីកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នផងដែរ៕នាព្រឹកនេះ យោងតាមវេ បសាយ របស់ជប៉ុន បានបង្ហោះវីដេអូអំពីសកម្មភាព បំភ្លាញរបស់ខ្យល់ព្យុះនេះ ពិតជាគួរអោយខ្លាច ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

Typhoon Hagibis 2019

Typhoon Japan 2019-10-12Source: Mido Elesh#NewsUpdate #PrayForJapan

Posted by Welcome to Japan – 日本 へ ようこそ on Friday, October 11, 2019