ស្របពេលដែរពិធីមង្គលការកាន់តែ ខិតជិតមកដល់ស្រាប់តែ នីឡា ទម្លាយរឿងក្នុងចិត្ត១ថា…

ភ្នំពេញ ប្រិយមិត្តមិត្តយុវវ័យ ពិតជាស្គាល់តារា កំប្លែងស្រី នីឡា ដែលជាកូនស្រីបណ្តូលចិត្តលោកតាវិចទ័រនោះ នីឡា តែងតែធ្វើឲ្យប្រិយមិត្តបានសើចសប្បាយភ្លេចអស់កង្វល់ ជាមួយការសម្ដែងរបស់នាង នាពេលកន្លងមក នីឡា មានសម្រស់មិនចាញ់តារាវ័យក្មេងដទៃឡើយ ថែមទំាងមានសម្ថភាពទៀតផង ជាពិសេសទៅលើការថត និងសំដែង ។ថ្មីៗនេះសង្កេតឃើញថាមានលេចចេញរូបភាពជាច្រើនសន្លឹកដែលជួបជុំជាមួយគ្រួសារ។រហូតមកដល់ពេលនេះតារាកំប្លែងវ័យក្មេងកញ្ញានីឡា ក្រោយចាប់ដៃគូរសាងស្នេហ៏អនុសារជាមួយដៃគូរមក សង្កេតឃើញថាតែង​បង្ហាញភាពផ្អែមល្ហែមគួរឲ្យសរសើរ ស្របពេលដែលចាស់ទុំទាំងសងខាងបានដឹងលឺមកហើយនោះ។ជាមួយគ្នានេះតារាវ័យក្មេងរូបនេះបានរថតPre Wedding ជាមួយគ្នាយ៉ាងផ្អែមល្ហែម យ៉ាងណាមិញ ស្របពេលដែរ ពិធីមង្គលការកាន់តែបានឃិតជិតមកដល់នោះ នៅមុននេះ នីឡា បានបង្ហោះសារមួយអមនិងរូបថត Pre-Wedding ថា មនុស្សដំបូង គ្រាន់តែជាការចងចាំ តែមនុស្សចុងក្រោយ ទើបជាដៃគូជីវិតពិតប្រាកដ ដែលយើងមិនអាចបាត់បង់