ភ្ញាក់ផ្អើល! នាយ​ ចឺម​ មាន​ឱកាស​ចេញទៅច្រៀងនៅ​អាមេរិច មិនចេះតិចថ្ងៃគឺរហូតដល់ទៅ

ប្រិយមិត្តពិតជាបានស្គាល់ហើយ នៅតារាកំប្លែង នាយ ចឺម ដែលធ្វើអោយពុកម៉ែបងប្អូនសើចសប្បាយជារៀងរហូតនោះ ខណះនេះនាយចឺម ​វិវត្ត​ខ្លួន​ជា​តារា​ចម្រៀង​ល្បី​រូប​នេះដែលមានអ្នកគំាទ្រច្រើនផងដែរដោយឡែក​ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ​២០១៩នេះ​ នាយ​ ចឺម​ បានមាន​ឱកាស​ចេញទៅ​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​១ខែ​ ដោយមានការ​ចូលរួម​ជូន​ដំណើរ​ពីក្រុម​គ្រួសារ​ និង​បណ្តាអ្នក​គាំទ្រ​មួយចំនួនផងដែរ។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​ នាយ​ ចឺម​ ក៏ត្រូវ​បាន​ម្ចាស់​ Sponsor ធំ​ បាន​អញ្ជើញ​មក​ទទួល​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិ៍​ចិន​តុង​ទៀត​ផង​ ដែលនេះ​ពិតជា​មោទនភាព​ចំពោះ​សិល្បករ​ខ្មែរ​ និងជាការ​លេីក​ស្ទួយ​វិស័យសិល្បៈ​អោយកាន់តែមានភាពល្បីល្បាញ​ផងដែរ​។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ