កក្រើកទៀតហើយ! ចាន់ ឡា ឡើងច្រៀងប៉ុសិ្ត៌ទូរទស្សន៌បកស្រាយរួមគ្នា ស្រែកដល់តុងបានល្អនិងពិរោះទៀតផងរហូតមហាជនលាន់មាត់ថា…(មានវីដេអូ)

សូមរំលឹកឡើងវិញថា ដោយ​ក្តី​ស្រលាញ់​ និង​អាណិត​អាសូរ​ពន់ពេក​​ ក៏មាន​ សប្បុរសជន​ជាច្រើន​ បានធ្វើ​ការ​ប្រកាស​ស្វែង​រក​បេក្ខនារី​ ចាន់​ឡា​ ដេីម្បី​ជួយ​ឧបត្ថម្ភ​ដល់ប្អូនស្រី​ដែលរួមមាន​ដូចជា​ សម្លៀកបំពាក់​ ការតុបតែង​មុខ​ ការ​កែ​សម្ផស្ស​ លេលាបខ្លួនអោយស​ និងថវិកាមួយចំនួនទៀតផងដែរ មកដល់សព្វថ្ងៃនេះ ចាន់ ឡា មានហាងឆេង ខ្ពស់ក្នុងការថតសំអាងការក៌ដូចជា ការសំដែងតាម ខេត្តផងដែរ ជាក់ស្តែង​កាលពីពេលថ្មីៗ តារាស្រីវ័យក្មេងរូបនេះ បានលេចមុខនៅក្នុងការច្រៀងនៅលើកញ្ជក់ទូរ ទស្សន៍ ដែលបានធ្វើការបកស្រាយ និងស្រែកច្រៀងបានយ៉ាងខ្ពស់ៗ​ ជាមួយនឹងតារាស្រីមួយដួងទៀត អាន់ យ៉ា ក្នុងបទ«រស់ជាខ្លួនឯង» ច្រៀងរួមគ្នាយ៉ាងស៊ីចង្វាក់គ្នា។ជាមួយគ្នានេះដែរ ឃើញថាសមត្ថភាពការច្រៀងរបស់នាង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្លាំង ឡើង អាចស្រែកច្រៀងបានយ៉ាងល្អ រីឯការតែងខ្លួនរបស់ ចាន់ឡា ក៏កាន់តែប្លែកបន្តិចម្តងៗផងដែរ។ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តចំពោះការច្រៀងរបស់អ្នកទាំង២ ដែលទោះបីជានៅក្មេងខ្ចីយ៉ាងណា តែសមត្ថភាពពិតជាល្អខ្លាំង៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ