ញ៉ាក់សាច់ម៉ងលោក តាន់ គឹមសួរ លេងសុទ្ធតែបង្ហាញផ្ទះវីឡាដ៏ធំធ្វើឲ្យមានការចាប់អារម្មណ៍

(ភ្នំពេញ)៖បងប្អូនប្រិយមិត្តបានជ្រាបច្បាស់រួចទៅហើយថាផលិតករវីដេអូអប់រំលោក តាន់ គឹមសួរ បានសាងប្រជាប្រិយភាពខ្លាំងនៅក្នុងបណ្តាញសង្គម ក្រោយលោកបានបញ្ចេញស្នាដៃវីដេអូអប់រំ ជាច្រើនដែលពោរពេញដោយអត្ថន័យ សម្រាប់ប្រជាជនខ្មែរ ជាពិសេសក្មេងៗអ្នកលេងហ្វេសប៊ុកជាច្រើនផងដែរ។ បន្ទាប់ពីបានសាងស្នាដៃជាច្រើន លោកក៏ជាមនុស្សចិត្តធម៌មួយរូបដែលតែងតែជួយអ្នកក្រ កំពុងតែជួបទុក្ខលំបាកជាច្រើននាក់ផងដែរ ទាំងនេះគឺជាទឹកចិត្តដ៏ល្អមួយ ដែលកាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនចូលចិត្តលោក។ ជាក់ស្តែងកាលពីម្សិលមិញនេះ ផលិតករវ័យក្មេងរូបនេះបានធ្វើឲ្យអ្នកលេង

បណ្តាញសង្គម មានការភ្ញាក់ផ្អើល ក្រោយលោកបានបង្ហាញនូវផ្ទះវីឡាដ៏ស្រស់ស្អាត និងធំខ្លាំងរបស់ខ្លួន ខណៈពេលដែលលោកមិនដែលបង្អួតគេឯង និងបង្ហាញទ្រព្យសម្បត្តិផ្ទាល់ខ្លួនពីមុនមកនោះទេ។ ក្រោយពីបានឃើញបែបនេះ ក៏បានធ្វើឲ្យអ្នកមិនទាន់ស្គាល់លោកច្បាស់ប្រាកដជាបើកភ្នែកធំៗ ព្រោះផលិតករចិត្តធម៌រូបនេះ មិនធ្លាប់បង្អួតគេ ថែមទាំងប្រើប្រាស់ជីវិតដ៏សាមញ្ញនាពេលបច្ចុប្បន្ននេះថែមទៀត។ តើបងប្អូនយល់យ៉ាងណាដែល?(ប្រភព៖ហ្វេសបុ៊ក)